បុរស​ជនជាតិ​ចិន​ម្នាក់​ងោក​មួយភាំង​រេ​ចង្កូត​បុក​ក្បាល​នាគ​ថ្ម​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ម្តុំ​ស្វាយប៉ាក​

833
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: រថយន្ត​ម៉ាក​(​ផ​ច​)​ស៊េរី​ទំនើប​មួយគ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុ​ល្បឿ​ង​យ៉ាង​លឿន​ងងុយដេក​ងោក​មួយភាំង រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​២​កង់ រីឯ​ក្បាល​រថយន្ត​គង​លើ​ថ្ម​ហើប​កង់​មុខ​ទាំង​២​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ស្វាយប៉ាក ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៥ ក្រុម​០៧ ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

​រថយន្ត​បង្ក​ម៉ាក​(​ផ​ច​)​ចំណុះ​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 2M 4455 រង​ការខូចខាត​មួយ​កំណាត់​មុខ​។ រីឯ​អ្នក​ជិ​ក្នុង​រថយន្ត​ជនជាតិ​ចិន ប្រុស​ស្រី​ទាំ​២​នាក់ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ រងរបួស​ស្រាល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង​មក​ស្ទូច​យក​រថយន្ត​បង្ក និង​អ្នកបើកបរ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​

#