បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពាក់ព័ន្ធ​ថ្នាំញៀន​

160
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​ម្នាក់​និង​ថ្នាំញៀន មួយចំនួន​ត្រូវបាន​ប៉ូលីស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ថា ជនសង្ស័យ​មាន ឈ្មោះ​. Chen Hao ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ធ្វើការ​នៅ​ជិន​ប៉ិ ទីកន្លែង​កំណើត​ប្រទេស​ចិន​។ វត្ថុតាង​ដកហូត​ជារួម​មាន​ម្សៅ​ពណ៌​សរ​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២២​កញ្ចប់ (​កញ្ចប់​ធំ​១​កញ្ចប់​) ថ្នាំញៀន WY ១០​គ្រាប់ ជ​ញ្ជី​ញ​ថ្លឹង​១​គ្រឿង ទូរស័ព្ទ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

#