បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បង្កើត​ក្រុមហ៊ុន​ផ្ដល់​សេវា​ពន្ធដារ​លើកដំបូង​នៅ​កម្ពុជា​

1074
ចែករម្លែក

(​ភ្នំពេញ​)៖ បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ និង​បញ្ហា​មួយចំនួន​លើ​សេវា​ពន្ធដារ​ក្នុងប្រទេស​កម្ពុជា បុរស​ជា​ជនជាតិ​ជប៉ុន​លោក Kazuhiko Hashimoto បានសម្រេច​សហការ​ជាមួយ​អ្នកជំនាញ​កម្ពុជា បង្កើត​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ពន្ធដារ​មួយ គឺ​ក្រុមហ៊ុន EZ-Cass Tax Service ដែល​ទើប​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។​

​លោក Kazuhiko Hashimoto បាន​លើកឡើងថា នេះ​គឺជា​ក្រុមហ៊ុន​ជប៉ុន​ទី​១ ដែល​ផ្គត់ផ្គង់​សេវា​ពន្ធដារ​នៅ​កម្ពុជា​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ជូន​ពលរដ្ឋ​ខ្មែរ​និង​បរទេស ដែល​មិនទាន់មាន​ភាពច្បាស់លាស់​លើ​ការបង់ពន្ធ និង​សេវា​ផ្សេងៗ ។ ជាងនេះទៅទៀត​លោក​បាន​សង្ឃឹមថា នឹងមាន​ប្រជាពលរដ្ឋ​ជាច្រើន ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​របស់ខ្លួន បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួលបាន​អាជ្ញាប័ណ្ណ​និង​ចុះបញ្ជី​ត្រឹមត្រូវ នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួងពាណិជ្ជកម្ម​ជាដើម ។​

​ប្រធាន​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​រូបនេះ បាន​បន្ដថា “​គោលបំណង​នៃ​ការបើក​ក្រុមហ៊ុន​នេះ​ដោយសារ​ខ្ញុំ​ចង់​ចូលរួម​ការអភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ គ្រា​ដែលមាន​ជនបរទេស​ជាច្រើន បានមក​បើក​អាជីវកម្ម​នៅ​កម្ពុជា​ហើយ​ត្រូវការ​ក្រុមហ៊ុន​របស់​យើង​ជួយ ។ ជារួម​គឺ​ពួកយើង​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន លើ​ការបង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការពិន័យ​ផ្សេងៗ​”​។​

​បុរស​ជនជាតិ​ជប៉ុន​រូបនេះ បាន​អះអាងថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ពន្ធដារ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅ​មិនទាន់​គ្រប់គ្រាន់​ទៅនឹង​ការធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​នោះទេ ព្រោះ​ក្នុង​មួយឆ្នាំៗ​កំណើត​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រីកចម្រើន ការធ្វើ​វិនិយោគ​ឬ​បើក​អាជីវកម្ម​ផ្សេងៗ ក៏​កាន់តែច្រើន​ផងដែរ ៕

​លោក Kazuhiko Hashimoto ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា