បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​ចារ​ចរណ៍​

931
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​បារាំង​ម្នាក់​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​លើផ្លូវ​ឯករាជ្យ ត្រង់ចំណុច ចំណោត ជិត​ស្ពាន​អូរ​សំអាត ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ០៣:៣០​នាទី​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ភ្លាមៗ​ត្រូវបាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង រហូតមកដល់​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ ត្រូវបាន​គេ​រាយការណ៍​ថា គាត់​បាន​ស្លាប់​ហើយ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ប៉ា ទ្រិ​ច ភេទ ប្រុស អាយុ​ប្រហែល ៦០​ឆ្នាំ ជនជាតិ បារាំង ជិះ​ម៉ូតូ​ម៉ាក HONDA AREBLADE ពណ៌ ពាក់​ស្លាក​លេខ ព្រះសីហនុ 1E 4935 ដល់​ចំណុចកើតហេតុ ក៏បាន​កៀរ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់ ក្នុងនោះ​ជនរងគ្រោះ​មិន​ពាក់មួក​សុវត្ថិភាព​ទៀតផង​។

​វត្ថុតាង​ម៉ូតូ ០១​គ្រឿង បាន​យកមក​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕ ល​