បុរស​ជន​ឡាវ​ម្នាក់​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពីបទ​នាំ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ចូល​ប្រទេស​វៀតណាម​

484
ចែករម្លែក

​បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ចន្ទ​ទី​០៩​កញ្ញា​ពីបទ​លួច​នាំ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ចំនួន​៣៥​គីឡូក្រាម​ចូល​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន ​ហើយ​អ្នក​រួមគំនិត​ជនជាតិ​វៀតណាម​ម្នាក់​របស់គាត់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​។​

​តុលាការ​នៅ​ខេត្ត​Quang Ninh បាន​និយាយថា ប៉ូលិស​ចរាចរណ៍ នៅ​ទីក្រុង​Ha Long នៅ​ជិត​ព្រំដែន​ចិន បាន​ចាប់​ឃាត់ខ្លួន​បុរស​ឡាវ​ឈ្មោះ Chittakone Luangaphay អាយុ​៣៤​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ Phung Trung Dung អាយុ​៤៣​ឆ្នាំ កាលពី​ថ្ងៃទី​២៩​ខែ​មីនា​ឆ្នាំ​មុន​ហើយ​បាន​រកឃើញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ទាំងនេះ និង​គ្រឿងញៀន​​មេតំ​ហ្វីតា​មីនចំនួន​២​កញ្ចប់ លាក់​ក្នុង​រថយន្ត​របស់​ពួកគេ​។​

​អ្នក​ទាំង​២​នេះ​បាន​និយាយថា​ពួកគេ​ត្រូវ​បាន​ជួល​ដោយ​បុរស​ឡាវ​២​នាក់​ដើម្បី​ដឹក​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ទាំងនេះ​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ទៅ​ខេត្ត​Quang Ninh ​នៅ​ប្រទេស​វៀតណាម ភាគ​ខាងជើង​។​

Phung Trung Dung បាន​និយាយថា​មួយ​ក្នុងចំណោម​គ្រឿងញៀន​មេតំ​ហ្វីតា​មីន​២​កញ្ចប់​គឺ​ទទួល​មក​ពី​បុរស​ឡាវ​នោះ ។​

​ផែន​ការជួញដូរ​គ្រឿង​ញៀន​នេះ​គឺ​ដើម្បី​ទៅ​ដល់​នៅ​ទីក្រុង​Ha Long ហើយ​ជួប Chittakone Luangaphay ដើម្បី​ទាក់ទង​អ្នកទិញ និង​ទៅ​ជួប Phung Trung Dung ដើម្បី​ចែកចាយ​គ្រឿងញៀន​ទាំងនេះ​។​

Chittakone Luangaphay បាន​និយាយថា គាត់​បានធ្វើ​សក​កម្ម​ជួញដូរ​គ្រឿងញៀន​ស្រដៀង​គ្នា​នេះ​ផង​ដែរ​កាលពី​ពេលមុន ដោយ​បាន​យក​វ៉ា​លី​សមាន​គ្រឿងញៀន​២ ពី​ប្រទេស​ឡាវ ទៅ​ទីក្រុង​Da Nang ប្រទេស​វៀតណាម​ភាគ​កណ្តាល​។ គាត់​បាន​ទទួល​ប្រាក់​ចំនួន ២.០០០ ដុល្លារ​សម្រាប់​ការនាំ​គ្រឿងញៀន​នេះ​៕​ដោយ​៖​សុខា​/sn

Chittakone Luangaphay (​រូប​ឆ្វេង​) និង Phung Trung Dung ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃទី​៩​ខែកញ្ញា​នេះ នៅ​តុលាការខេត្ត​Quang Ninh ពី​បទ​ជួញដូ​រគ្រឿង​​ញៀន​

#