បុរស​ជាង​ថតរូប​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​ត្រូវ​តុលាការ​ឃុំខ្លួន

1552
ចែករម្លែក
  • 83
    Shares

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ចាប់រំលោភ​សេពសន្ថវៈ​ក្មួយ​ស្រី​ថ្លៃ​អាយុ​១៣​ឆ្នាំ បានសម្រេច​បី​ដង លើកចុងក្រោយ​ត្រូវ​ប្រពន្ធ​របស់ខ្លួន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​នោះ បាន​ត្រូវ​តុលាការ​សម្រេច នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា ឃុំខ្លួន​ដាក់ពន្ធនាគារ​។

​ជនសង្ស័យ ឈ្មោះ​ម៉េង​លី សេង​អ៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំមាន​មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ផ្ទះ​លេខ​២៥២F ក្រុមទី​៣ ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩៖៤០ យប់ ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៨ ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ ប្រពន្ធ​ជនសង្ស័យ​ដែល​ត្រូវ​ម្តាយមីង​បង្កើត​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស៊ិន សោភា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កន្លែងកើតហេតុ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​។ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ ស ន អាយុ​១៣​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ជាមួយ​ម្តាយមីង​ខាងលើ​។​

​ប្រភព​ដដែល​បន្តថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​ជា​បន្តបន្ទាប់ បានសម្រេច​ចំនួន​បី​លើក​។ លើកចុងក្រោយ​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​។ លុះ​រហូតដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៦​ខែមីនា បាន​បែកធ្លាយ​រឿង​ដល់​ប្រពន្ធ​របស់ខ្លួន ដែលជា​ម្ដាយមីង​របស់​ជនរងគ្រោះ​បាន​នាំ​ក្មួយ​ស្រីរ​ត់ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ស្វាយប៉ាក ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាមៗ កម្លាំង​ជំនាញ​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដល់ផ្ទះ​កើតហេតុ ហើយ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​។​

​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​រំលោភ​កេ្ម​ង​ស្រី​រងគ្រោះ ដែលជា​ក្មួយ​ស្រី​បង្កើត​របស់​ប្រពន្ធ​ខ្លួន​បានសំរេច​ជា​បន្តបន្ទាប់​ចំនួន​៣​ដង លើកចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១១​យប់ នៅ​ក្នុងផ្ទះ​របស់ខ្លួន​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​បែកធ្លាយ​រឿង​ដល់​ប្រពន្ធ​ខ្លួន ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួនគេ​តែម្តង​៕L​