បុរស​ជា​កម្មករសំណង់​ម្នា​ក់បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​

892
ចែករម្លែក
  • 1
    Share

កណ្ដាល​៖ បុរស​ជា​កម្មករសំណង់​ម្នា​ក់បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ ក្នុងពេល​បំពេញការងារ​នៅក្នុង​ក្រុមហ៊ុន​សាងសង់​ហួយ​ប៉ាង កាលពី​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ទីក្រុង​ពាណិជ្ជកម្ម​ចេង​ឌូ​បា​យី​កម្ពុជា​-​ចិន នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ សុន វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់​ជនជាតិខ្មែរ នៅ​ភូមិ​អណ្តូង ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ហេតុ ឈ្មោះ សុន វិសាល បាន​ជិះ​ម៉ូតូ​មក​ធ្វើការ​សំណង់​ក្នុង​ក្រុមហ៊ុន​សាងសង់​ហួយ​ប៉ាង ស្ថិតនៅក្នុង​ទីក្រុង​ពាណិជ្ជកម្ម​ចេង​ឌូ​បា​យី កម្ពុជា ចិន នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​។ បានមក​ធ្វើការ​ជាមួយ​បងប្អូន​ជីដូនមួយ​ឈ្មោះ គួ​ក ប៊ុន​លៀង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជា​កម្មករសំណង់ ដូចគ្នា​រហូតដល់​ម៉ោង​ប្រហែល​១០.៥៨​នាទី ពីរ​នាក់​បងប្អូន​បាន​ទៅ​មើល​ម៉ូទ​រ័​ដាក់​ក្នុង​ទឹក (​ជម្រៅ​កន្លះ​ម៉ែត្រ​) ហើយ​លើក​ម៉ូទ​រ័​មក​កល់​ក្តារ រួចហើយ​ឈ្មោះ គួច ប៊ុន​លៀង ក៏​ដើរ​ចេញពី​ក្នុង​ទឹក​មកលើ​គោក​ផុត ហើយ​ជនរងគ្រោះ​នៅក្នុង​ទឹក​ក៏​ស្រែកប្រាប់​ម្នាក់ទៀត​ឈ្មោះ កៅ​សុខា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ​អ្នកបកប្រែ​ចិន ក្នុង​ក្រុមហ៊ុន​ហួយ ប៉ាង ឲ្យ​ដោត​ភ្លើង​ម៉ូ​ទ័​រ​ទឹក ស្រាប់តែ​ដោត​ហើយ​ឮ​ជនរងគ្រោះ​
​ស្រែ​ថា​អ៊ូយៗ ហើយ​ដក​ខ្សែភ្លើង​ចេញ​ភ្លាម ក៏រ​ត់ទៅ​មើលឃើញ​ជនរងគ្រោះ​ស្តូកស្តឹង នៅក្នុង​ទឹក​ហើយ​ចាប់​លើក​យកមក​ដាក់​លើគោក ធ្វើ​ចលនា តែ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​។​

​ក្រោយមក​ផ្នែក​ជំនាញ​នគរបាល​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ស្រុក ចាប់ផ្តើម​ពិនិត្យ​សព ដោយមាន​ការចូលរួម​ពី លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ លោកគ្រូ​ពេទ្យ​ឃុំ មេភូមិ បងប្អូន​ជនរងគ្រោះ​នគរបាល​ប៉ុស្តិ៍​។ ការសន្និដ្ឋាន​របស់លោក​គ្រូពេទ្យ​ជនរងគ្រោះ​ស្លាប់ ដោយសារ​ឆក់​ចរន្ត​អគ្គីសនី​(​មកពី​ការធ្វេសប្រហែស​ស​)​។ ចំពោះ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ L ដោយ​៖ លីន​ណា​