បុរស​ជា​ង​មួយ​ម៉ឺន​នាក់​ដាក់​ពាក្យ​សុំ​ធ្វើ​កូនប្រសារ​សេដ្ឋី​ទុរេន បន្ទាប់ពី​លោក​ប្រកាស​រក​ប្តី​ឲ្យ​កូនស្រី​

601
ចែករម្លែក
  • 91
    Shares

​បុរស​ជា​ង​១០.០០០​នាក់​កំពុង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​កូនប្រសារ​របស់​សេដ្ឋី​ចំការ​ទុរេន​ថៃ លោក អា​ណុន រ៉ុត​ថង បន្ទាប់​ពី​លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​០២​មីនា​ថា លោក​ស្វែង​​រក​ប្តី​អោយ​កូនស្រី​អាយុ​២៦​ឆ្នាំ​របស់​លោក​។​

​ហេតុ​អី​ក៏​បុរស​ថៃ​ជ្រួលជ្រើម​ចង់​បាន​កូន​របស់​គាត់​ម្ល៉េះ​? នោះ​ក៏​ដោយសារ​តែ​អនាគត​កូនប្រសារ​របស់​គាត់​មិន​គ្រាន់តែ​ទទួលបាន​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​ម្នាក់​តែ​នៅបាន​​ប្រាក់រង្វាន់​១០​លាន​បាត​(៤២៥.៣០០​ដុល្លារ​) ហើយ​នឹង​ចូល​កាន់កាប់​អាណាចក្រ​ទុរេន​ជំនួស​លោក អា​ណុន រ៉ុត​ថង ផងដែរ​។​

លោក អា​ណុន រ៉ុត​ថង និង​កូន​អាយុ​២៦​ឆ្នាំ កាន់​ស៊ី​តា រ៉ុត​ថង​

​លោក​អា​ណុន​អាយុ​៥៨​ឆ្នាំ បាន​សរសេរ​ចុះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​៥​មីនា ក្រោយ​ការប្រកាស​ជា​សាធារណៈ​នេះ​លោក​ទទួលបាន​ពាក្យសុំ​រាល់​នាទី​រហូត​ដល់​លោក​ប្រាប់​ទៅ​វិញ​​ថា​«​ឈប់​ទូរស័ព្ទ​មក​ខ្ញុំ ខ្ញុំ​អត់​ពេល​សម្រាក​ទេ​»​។​

​អ្នកជំនួញ​ដែល​សម្ញែង​អំពី​ប្រាក់​និង​មាស​ពេជ្រ​រូបនេះ បាន​បន្ថែមថា​«​បុរស​ជា​ង​១០.០០០​នាក់​បាន​សុំ​ធ្វើ​ជា​កូនប្រសារ​»​។​

​ការ​បង្ហោះ​ផ្សាយ​រក​កូនប្រសារ​រប​ស់លោក​អា​ណុន ត្រូវ​បង្ខំ​ដកចេញ​វិញ​ផងដែរ​។​

​ការផ្សាយ​ឃោសនា​រក​កូនប្រសា​រកា​លពី​ថ្ងៃ​សៅរ៍​បានបញ្ជាក់​ថា​«​មិន​ត្រូវការ​អ្នក​ប់​រំ​ខ្ពស់​អី​ទេ គ្រាន់​តែ​ចេះ​អាន​និង​សរសេរ​។​កុំ​នាំ​សញ្ញាបត្រ​មិន​ចម្អៀត​ផ្ទះ​។​តែ​គេ​ត្រូវតែ​ឧស្សាហ៍ វៃ​​ឆ្លាត​មិន​ខ្ជិល​។​កូនប្រសារ​ខ្ញុំ​ត្រូវ​ស្រឡាញ់​ធូរេន មិន​ជា​មនុស្ស​ខ្ជះខ្ជាយ​»​។​

​ក្រោយ​ពី​ការឃោសនា​ដំបូង​របស់​គាត់​ត្រូវបាន​លុបចេញ ចេតនា​របស់​គាត់​ក៏​មិន​ដូច​ពី​មុន​ដែរ ដោយ​គាត់​បានបញ្ជាក់​ច្បាស់​ចំពោះ​សារព័ត៌មាន​ថៃ​ថា គាត់​គ្រាន់តែ​ផ្សាយ​លេង​​សើច​តែប៉ុណ្ណោះ​។​

​លោក​បាន​ឲ្យដឹងថា « ខ្ញុំ​គ្រាន់តែ​ចង់​បាន​មនុស្ស​ម្នាក់​មើលថែរ​មុខ​ជំនួញ​របស់ខ្ញុំ​។​ខ្ញុំ​អត់​ត្រូវការ​នរណា​ម្នាក់​មាន​ស​ញ្ញាប​ត្រ​ទេ​…​ខ្ញុំ​គ្រាន់តែ​ចង់​បាន​បុរស​ល្អ​និង​ពូកែ​ធ្វើ​ការ​​ម្នាក់​ដែល​មិន​ញៀន​នឹង​ល្បែង​ឬ​អ្វី​មួយ​។​ក្រៅពីណឹង​ខ្ញុំ​មានអ​ស់​ហើយ​។​ខ្ញុំ​អត់​ត្រូវការ​អ្នកមាន​ដូច​ខ្ញុំ ព្រោះ​ខ្ញុំ​នឹង​ផ្តល់ឲ្យ​កូនប្រសារ​នូវ​ទ្រព្យ​របស់​ខ្ញុំ​ទាំងអស់​»​។​

​ខណៈ​ឳ​ពុក​ប៊ិះ​ងាប់​ដោយសារ​តែ​ទទួល​ទូរស័ព្ទ​គ្មាន​ពេល​សម្រាក កូនស្រី​នាង​កាន់​ស៊ី​តា រ៉ុត​ថង បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ពេល​ឃើញ​ការឃោសនា​របស់​ឪពុក​ខ្លួន​តាម​ហ្វេ​សប៊ុក​​និង​នាង​បានចាត់ទុក​វា​ជា​ការប្រកាស​លេងសើច​តែ​បាន​ប្រាប់​សារព័ត៌មាន​ថា​«​ខ្ញុំ​គ្រាន់តែ​ចង់​បាន​បុរស​ល្អ​ម្នាក់​»​។​

​កាន់​ស៊ី​តា រៀន​បាន​សញ្ញាបត្រ​គណនេយ្យ​ពី​សកល​វិទ្យាល័យ​Assumption University​និង​បាន​រៀន​នៅ​សកល​វិទ្យាល័យ Sun Yat-sen មួយ​រយៈពេល​ខ្លី តែ​បច្ចុប្បន្ន​កំពុង​ជួយ​​ការងារ​រកស៊ី​របស់​ឪពុក​។​គ្រួសារ​នេះ​មាន​ផ្សារ​លក់​ទុរេន​២​នៅ​ខេត្ត​ជុំ​ផុន​៕​ដោយ​៖​វាសនា​