បុរស​ជា​អ្នកស្រុក​ព្រៃវែង ម្នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​៤​ក្នុងស្រុក​ព្រៃនប់​

275
ចែករម្លែក

ដោ​យ:​វណ្ណៈ​/​ព្រះ​សីហ​នុ ៖ បុរស​អ្នកស្រុក​ព្រៃវែង​ម្នាក់​បាន​ស្លាប់ យ៉ាង​អា​ណោ​ច​អាធ័ម ក្នុង​ឩ​ប្បទ្ទវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់​។​

​ករណីនេះ​កើតឡើង នៅ​ផ្លូវជាតិ​លេខ ០៤​ចន្លោះ​គីឡូម៉ែត្រ ១៨៧~១៨៨ ម្តុំ​ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​។​

​​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង រវាង រថយន្ត មួយ​គ្រឿង​ម៉ាក Nissan Diesel ពាក់​ផ្លាកលេខចង្កូត​ស្តាំ kps-0354 មាន​ទិសដៅពី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះសីហនុ​( អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​) មកដល់​ចំណុច​​ខាងលើ បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ​របស់ខ្លួន​ចូលទៅ​បុក​ម៉ូតូ១គ្រឿង​ម៉ាក Honda-Dream ពាក់​ផ្លាកលេខភ្នំពេញ 1FQ-2722 ដែលមាន​ទិសដៅ​ផ្ទុយគ្នា។​

​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ហ៊ុ រដ្ឋា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​៧០ ភូមិ​កា​ធំ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់​នៅនឹងកន្លែង​កើតហេតុ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជនរងគ្រោះ វត្ថុ​​តាង​ទាំង​ពីរបាន​យក​រក្សាទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដោយឡែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ៕​B/