បុរស​ជិះ​កង់ ស្ត្រី​ជិះ​ម៉ូតូឌុប ពេល​មាន​វិ​ប​ត្ត​នឹក​ស្ពាន​ជ្រោយចង្វារ ដូច​ណាត់គ្នា​មក​លោតទឹកសម្លាប់ខ្លួន​

862
ចែករម្លែក

(​ភ្នំពេញ​)៖ មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ទាំង​ប្រជាពលរដ្ឋ រួមទាំង សមត្ថកិច្ច សន្តិសុខ​យាម​ស្ពាន​ជ្រោយចង្វារ បន្ទាប់ពី​មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ស្រឡាញ់ ស្នេហា​ស្ពាន​ជ្រោយចង្វារ ដូច​ណាត់គ្នា ពី​ពេលណា មក​លោតទឹក​ប៉ុនប៉ង​សម្លាប់ខ្លួន ២​ករណី ផ្សេងគ្នា បុរស​ម្នាក់ លោត​សម្លាប់ខ្លួន​ស្លាប់​បានសម្រេច លង់​លិច​ក្នុង​ទឹក​បាត់ ចំណែក​ស្ត្រី​ម្នាក់ ផ្សេងទៀត មិនបាន​សម្រេច ដោយ​ត្រូវបាន​សមត្ថកិច្ច សន្តិសុខ​ចាប់​ជាប់ ទើប​នៅមាន​ជីវិត បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែមិថុនា នេះ​នៅលើ​ស្ពាន ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​មនុស្ស​ប៉ុនប៉ង​មក​លោតទឹក​ព្រឹក​នេះ​មាន​២​ករណី​ផ្សេងគ្នា ជួយ​បាន តែ​ស្ត្រី​ម្នាក់ ចាប់​ឃាត់​ទាន់ ហើយ​ខាង​សង្គមកិច្ច មក​សម្របសម្រួល​លួង​លោម ពន្យល់​ហេតុផល និង​ផ្តល់​កម្លាំងចិត្ត ដល់​ស្ត្រី​មាន​វិ​ប្បិ​ត្ត​ខាងលើ​សូម​ឲ្យ​វិលត្រឡប់​ទៅ​ស្រុក កំណើត​វិញ ទើប​ស្ត្រី​រូបនោះ​យល់ស្រប​តាម ។​

​ចំណែក​បុរស​ម្នាក់ លោត​ចុះទៅ​ក្នុង​ទឹក​បាត់ សមត្ថកិច្ច​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ បន្សល់ទុក​កង់​មួយ ហើយ​សមត្ថកិច្ច បន្ត​ឃ្លាំ​ចាំមើល និង​ស្រាវជ្រាវ​បន្ត ៕ ដោយ​: ចាន់តូ​

បុរសជិះកង់ ស្ត្រីជិះម៉ូតូឌុប ពេលមានវិបត្តនឹកស្ពានជ្រោយចង្វារ ដូចណាត់គ្នាមកលោតទឹកសម្លាប់ខ្លួន ដោយៈចាន់តូភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះទាំងប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច សន្តិសុខយាមស្ពានជ្រោយចង្វារ បន្ទាប់ពីមានបុរសម្នាក់ និងស្រ្តីម្នាក់ ស្រឡាញ់ស្នេហាស្ពានជ្រោយចង្វារ ដូចណាត់គ្នា ពីពេលណា មកលោតទឹកប៉ុនប៉ងសម្លាប់ខ្លួន ២ករណីផ្សេងគ្នា បុរសម្នាក់ លោតសម្លាប់ខ្លួនស្លាប់បានសម្រេច លង់លិចក្នុងទឹកបាត់ ចំណែកស្រ្តីម្នាក់ផ្សេងទៀត មិនបានសម្រេច ដោយត្រូវបានសមត្ថកិច្ច សន្តិសុខចាប់ជាប់ ទើបនៅមានជីវិត បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា នេះ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីមនុស្សប៉ុនប៉ងមកលោតទឹកព្រឹកនេះមាន២ករណីផ្សេងគ្នា ជួយបាន តែស្រ្តីម្នាក់ ចាប់ឃាត់ទាន់ ហើយខាងសង្គមកិច្ច មកសម្របសម្រួលលួងលោម ពន្យល់ហេតុផល និងផ្តល់កម្លាំងចិត្ត ដល់ស្រ្តីមានវិប្បិត្តខាងលើ សូមឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ទើបស្រ្តីរូបនោះយល់ស្របតាម ។ ចំណែកបុរសម្នាក់ លោតចុះទៅក្នុងទឹកបាត់ សមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណឡើយ បន្សល់ទុកកង់មួយ ហើយសមត្ថកិច្ច បន្តឃ្លាំចាំមើល និងស្រាវជ្រាវបន្ត ៕

Posted by Rasmei Kampuchea Daily on Sunday, June 24, 2018