បុរស​ញ៉ាំ​ស្រា​ហើយ​ក្រោយ​៣​ខែ​ទើប​អាច​ផលិត​កូន​បាន​!

1110
ចែករម្លែក
  • 1
    Share

មាន​បុរស​មួយចំនួន​ចូលចិត្ត​ញ៉ាំ ស្រា​ណាស់​វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​នោះទេ វា​ក៏​អាច​ប៉ះពាល់ដល់​សុខភាព​កូន​ដែរ ។ ដូចនេះ​ប្រសិន ជា​អ្នក​ចង់​បានកូន​អ្នក​គួរតែ​ផ្អាក​ញ៉ាំ​ស្រា មួយរយៈ​តែបើ​អ្នក​ញ៉ាំ​ហើយ​ក្រោយពេល ៣​ខែ​រួច​ទើប​អ្នក​អាច​បង្ក​កំណើត​បាន ។ ហេតុអ្វី​បានជា​ត្រូវ​ចាំ ដល់​៣​ខែ​នោះ​?
​ ​
​នៅពេលដែល​អ្នក​ញ៉ាំ​ស្រា​វា នឹង​អាច​ប៉ះពាល់​ដល់​ថ្លើម ក្រពះ និង សមត្ថភាព​បង្កើតកូន​របស់​អ្នក ។ ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក​ហើយ​វា​ថែមទាំង​អាចធ្វើឱ្យ​វា​តិច ជាង​មុន​ទៀតផង ។ ដូចនេះ ប្រសិនជា​អ្នក​មិន​ចង់ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​អ្នក​គួរតែ​ចាំ ដល់​ក្រោយ ៣​ខែ​រួច ទើប​អាចយ​កកូន​បាន ៕ ដោយៈ www.health.com.kh​