បុរស​ដែល​កៀប​ជាប់​ក្នុង​រូងភ្នំ​ប្រចៀវ ត្រូវបាន​ជួយសង្គ្រោះ​ចេញ​មកវិញហើយ​

489
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
បុរស​ដែល​កៀប​ជាប់​ក្នុង​រូងភ្នំ​ប្រចៀវ ត្រូវបាន​ជួយសង្គ្រោះ​ចេញ​មកវិញហើយ កាលពី​ព្រលប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​កៀប​ជាប់​៤​ថ្ងៃ នៅក្នុង​រូងភ្នំ​ប្រចៀវ​។

​ជនរងគ្រោះ​ឈ្មោះ បូរ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ​ឃុំ​អង្គរ​បាន ស្រុក​សំពៅ ខេត្តបាត់ដំបង​។​

​បើតាម​ម្តាយ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​ថ្ងៃកើតហេតុ​ នៅ​ថ្ងៃទី​៤ ខែសីហា ម៉ោង​៥​ព្រឺ​ក កូន​គាត់​បានចេញ​បាត់​ពី​ផ្ទះ​រយៈ​ពល​បី​ថ្ងៃ ក៏មាន​ការ​ឆោឡោ​ដើរ​ក​រហូតមកដល់ថ្ងៃទី​៦ ខែសីហា វេលា​ម៉ោង​១០​យប់ ទើប​រកឃើញ​ជាប់​ក្នុង​រូងភ្នំ​។

​ជនរងគ្រោះ​នៅ​និយាយបាន​នៅឡើយ ​ហើយ​បាន​ប្រាប់ថា ខ្លួន​បាន​កើប​អាចម៍​ប្រចៀវ​​​​ ភ្លាមនោះ​ក៏បាន​ជ្រុះ​កែវ​ពិល ​​ហើយ​ខ្លួន​ក៏បាន​ដើរ​ក ក៏អិល​ធ្លាក់​ជាប់​ក្នុង​​កន្លៀត​ថ្ម​ ថយ​ក៏​អត់​រួច ស្ថិត​ជួរ​ភ្នំ​ចក្រី ភូមិ​ក្បាលហុង ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​កម្លាំង​សម្ថ​កិច្ច​ជាច្រើន​ចូល​រួមជួយសង្គ្រោះ​ពី​សំណាក់​គ្រូពេទ្យ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​៕ ល​/Ha