បុរស​ដែល​ធ្លាប់​ជាប់​ក្នុង​ល្អាង​ភ្នំ​ថៃ និយាយថា វា​ជា​រឿង​អព្ភូត​ហេតុដែល​គាត់​អាច​នៅរស់​

1683
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ល្អាង​ភ្នំ​នៅ​ប្រទេស​ថៃ កន្លែង​ដែល​ពួក​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​ក្មេងប្រុស​មួយក្រុម​និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់រ​បស់​ពួកគេ បាន​រំលឹក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​បទពិសោធ​របស់គាត់​នៅក្នុង “​ល្អាង​ខ្វាត់ខ្វែង​” ដោយ​និយាយថា វា​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​រស់រានមានជីវិត​។​

​ក្រុម​ជួយសង្គ្រោះ​ថៃ​និង​អន្ដរជាតិ​កំពុង​ស្វែងរក​នៅ​ខាងក្នុង​ល្អាង​ភ្នំ​លិច​ទឹកភ្លៀង “​ថាំ​ហ្លួង​” ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ដើម្បី​ស្វែងរក​ក្មេងប្រុស ១២ នាក់ អាយុ​ចាប់ពី ១១ ដល់ ១៦ ឆ្នាំ និង​ជំនួយការ​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​ម្នាក់​របស់​ពួកគេ ដែល​បាន​បាត់​ខ្លួន ទំនង​បន្ទាប់ពី​ដើរ​រុករក​ក្នុង​ល្អាង​នេះ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ មិថុនា​។​

​កាលពី​ឆ្នាំ ២០០២ លោក អ៊ិន​ទូ អ៊ិន​ចា​រឿន និង​មិត្តភក្តិ ៤ នាក់​ក៏បាន​រុករក​ក្នុង​ល្អាង​ភ្នំ ដែល​ម្តាយ​ជាច្រើន​ជំនាន់​បាន​ហាម​កូនៗ​មិនឱ្យ​ចូល​លេង​។​

​មិនយូរប៉ុន្មាន ពួកគេ​បានដឹងខ្លួន​ថា​វង្វេងផ្លូវ​ទាំងអស់​សង្ឃឹម​បំផុត​។​

​លោក អ៊ិន​ទូ អាយុ ៣៤ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ខ្ញុំ​កាលណោះ​វង្វេងផ្លូវ​ស្ទើរតែ​រក​ច្រកចេញ​មិនបាន​”​។

​អ្នក​ខេត្ត​ឈៀង​រ៉ៃ​រូបនេះ​បាន​និយាយថា ផ្នែក​ខ្លះ​នៃ​ល្អាង​ភ្នំ​មាន​ប្រហោង ហើយ​មាន​ចង្អូរ​ច្រើនណាស់ ដែល​ចង្អូរ​ខ្លះ​ផុង​ជ្រៅ​ទៅខាង​ក្រោម​ងងឹតឈឹង​។​

​លោក អ៊ិន​ទូ បាន​និយាយថា “​អ្នក​អាច​នឹង​ធ្លាក់ចុះ​តាម​ចង្អូរ​ណាមួយ​។ ចង្អូរ​មាន​ច្រើន​ខ្វាត់ខ្វែង​។ ហើយ​វា​ជ្រៅ​ខ្លាំងណាស់ ដែល​អ្នក​មិនអាច​ប្រាប់​បានឡើយ​ថា​វា​នឹង​បញ្ចប់​នៅ​ទីកន្លែង​ណា​”៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​បាល់ទាត់​ក្មេងៗ​១២​នាក់​និង​ជំនួយការ​គ្រូបង្វឹក​ម្នាក់ កំពុង​ជាប់​នៅក្នុង​ល្អាង​ភ្នំ​ថាំ​ហ្លួង