បុរស​តុបតែង​មុខ​ដូច​គីម ជុង​អ៊ុន និង​ឌុយ​ទែ​ត បង្ក​ការភ្ញាក់ផ្អើល​នៅ​ហុងកុង​

535
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត និង មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ត្រូវបាន​ប្រទះឃើញ​ធ្វើដំណើរ​តាមផ្លូវ​នៃ​ទីក្រុង​ហុងកុង ជាមួយ​ហ្វូងមនុស្ស​ជាច្រើន​នាំគ្នា​សុំ​ថតរូប​ជាមួយ ហើយ​អ្នក​ទាំងពីរ​នាក់​ថែមទាំង​បាន​បបួលគ្នា​ញ៉ាំ​ភ្លៅ​មាន់​បំពង​ជាមួយគ្នា​ទៀតផង​។​

​ប៉ុន្ដែ​ប្រសិនបើ​អ្នកមើល​ឱ្យ​ជិត ទើប​ដឹងថា​អ្នក​ទាំងពីរ​នាក់​គឺជា​ឌុយ​ទែ​ត​និង​គីម​ជុង​អ៊ែន ក្លែងក្លាយ​ប៉ុណ្ណោះ​។​

​តោះ​មកជួប​បុរស ដែលមាន​ឈ្មោះ ក្រេស​សិន​សូ អ៊ិ​ច​ស្ទ្រី​ម (​មុខ​ដូច​ឌុយ​ទែ​ត​) និង លោក​ហូ​វ៉ាដ អ៊ិ​ច (​មុខ​ដូច​គីម ជុង​អ៊ុន​)​។​

​អ្នក​ទាំងពីរ​ត្រូវបាន​បុគ្គលិក និង​មនុស្សម្នា​តាម​ទី​សារ​ធារ​ណៈ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ខណៈដែល​ពួកគេ​មកដល់​ភោជនីយដ្ឋាន​មាន់​បំពង​មួយកន្លែង​ក្នុង​ក្រុង​ហុងកុង​។​

​ពួកគេ​បាន​ចូលរួម​ពិធី​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​កុម្ភៈ​នៅ​វិហារ St Joseph’s Church ហើយ​លោក​ក្រេស​សិន​សូ ដែល​ពាក់អាវ​ពណ៌​ស មើលទៅ​ដូចជា លោក​ឌុយ​ទែ​ត មែនទែន​យ៉ាង​អ៊ីចឹង​៕ ដោយ៖ កញ្ញាដាលីស