បុរស​ថៃ​ឆក់​ស្លាប់​ពេល​សាក​ថ្ម​ទូរស័ព្ទ​បណ្តើរ ដេក​មើល​ការប្រកួត​បាល់ទាត់​បណ្តើ​រ​

224
ចែករម្លែក

​ការមើល​ការប្រកួត​បាល់ទាត់​តាម​ទូរស័ព្ទ​របស់​គាត់​ត្រូវ​គេ​ជឿ​ថា​បណ្តាល​អោយ​បុរស​នេះ​ស្លាប់ ដោយសារតែ​ឆក់​ចរន្តអគ្គិសនី​ពី​ខ្សែ​ទូរស័ព្ទ​ដែល​បាន​កំពុង​សាក​បញ្ចូល​ថ្ម​។​

​លោក​សំ​ឆៃ ស៊ី​ង​ខន អាយុ​៤០​ឆ្នាំនេះ ត្រូវបាន​គេ​ឃើញ​ចុងក្រោយ​នៅ​យប់​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា​ពេល​គាត់​ដេក​លើ​គ្រែ​ដោយមាន​ស្រា​បៀរ​មួយ​កំប៉ុង​នៅក្បែរ ខណៈ​ដែល​មើល​​ការប្រកួត​បាល់​នៅលើ​ទូរស័ព្ទ​របស់​គាត់​ជាមួយ​ខ្សែ​កាស​ស្តាប់​ដោត​ជាប់​ទូរស័ព្ទ​នោះ​។​

​សំ​ឆៃ ស៊ី​ង​ខន ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ពេល​ព្រឹក​បន្ទាប់​នៅ​ក្នុង​បន្ទប់​របស់​គាត់​នៅ​ខេត្ត​សាមុត ប្រា​កាន់ ប្រទេស​ថៃ ដោយ​មាន​ស្នាម​ឆេះ​រលាក​លើ​ដៃ​និង​ក​របស់​គាត់​​ដែល​ប៉ះ​ជាប់​នឹង​ខ្សែ​សាក​បញ្ចូល​ថ្ម​នោះ​។ ទូរស័ព្ទ​នេះ ត្រូវបាន​សាក​បញ្ចូល​ថ្ម​ហើយ​ខ្សែ​កាស​ស្តាប់​ស្ថិតនៅលើ​ដៃ មុខ និង​ក​របស់​គាត់ ។​

​មិត្ត​រួម​បន្ទប់​របស់​គាត់​ឈ្មោះ​ស៊ែ​ង អាយុ​២៨​ឆ្នាំ​មក​ពី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ទៅ​ថៅកែ​របស់​គាត់​ដើម្បី​ប្រាប់​ថា មិត្ត​របស់​គាត់​មាន​ជំងឺ ប៉ុន្តែ​វា​មិនមែន​ដូចនេះ​ទេ រហូត​ដល់​ក្រោយមក​នោះ​គាត់​បាន​រកឃើញថា លោក​សំ​ឆៃ ស៊ី​ង​ខន បាន​ស្លាប់​។​

​ប៉ូលិស​បាន​មក​ដល់​ដើម្បី​ពិនិត្យមើល ហើយ​រកឃើញ​ស្រា​បៀរ​និង​កូកាកូឡា​ជាច្រើន​នៅ​ជិត​ជើង​របស់​អ្នកស្លាប់​នេះ​។ សាកសព​នេះ ត្រូវបាន​នាំយក​ទៅ​ធ្វើ​កោសល្យវិច័យ​​ហើយ មូលហេតុ​នៃ​ការស្លាប់​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត មុន​ប្រគល់អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​៕​ដោយ​៖​សុខា​/sn