បុរស​ថៃ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពី​បទ​រំលោភ​និង​សម្លាប់​ស្ត្រី​អ្នកទេសចរ​អាល្លឺម៉ង់​

1150
ចែករម្លែក

​បុរស​ថៃ​ម្នាក់​ដែល​បាន​ចាប់រំលោភ​និង​សម្លាប់​ស្ត្រី​ម្នាក់​ជា​អ្នកទេសចរ​អាល្លឺម៉ង់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។​

​បុរស​ថៃ​ឈ្មោះ​រ៉​ន​ណា​ខន រ៉​ម​រឿន​( Ronnakorn Romruen) អាយុ​២៤​ឆ្នាំ​នេះ​បាន​វាយ​នាង Miriam Beelte​អាយុ​២៦​ឆ្នាំ​នេះ​នៅ​ពេល​នាង​បាន​ដើរលេង​មើលរូប​ចម្លាក់​ថ្ម​ប្រវត្តិ​​សាស្ត្រ​មួយ​នៅ​កោះ​Koh Si Chang​ភាគ​ខាងកើត​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៧​ខែ​មេសា​។​

​បន្ទាប់​មក​នោះ បុរស​នេះ​បាន​ចាប់រំលោភ​នាង​នៅ​មុន​ពេល​វាយ​ចំ​ក្បាល​របស់​នាង​ជាមួយនឹង​ដុំថ្ម​ដើម្បី​សម្លាប់​នាង ហើយ​ដើម្បី​កុំ​ឱ្យ​នាង​ប្រាប់​ប៉ូល​i​ស​អំពី​ការចាប់រំលោភ​​នេះ​។​

​បន្ទាប់មកទៀត បុរស​នេះ បាន​យក​សាកសព​របស់​នាង​ទៅ​លាក់ទុក​ក្រោយ​ស្លឹកឈើ​នៅ​ជើងភ្នំ​ស្ងាត់​មួយ​។

​នៅ​ថ្ងៃ​ដដែល​នោះ ពួក​អ្នកស្រុក​បាន​រកឃើញ​សាកសព​របស់​នាង​ហើយ​ប៉ូលិស​បាន​ចាប់ខ្លួន​អ្នក​បោសសម្អាត​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ម្នាក់​នៅ​ល្ងាច​ថ្ងៃនោះ ហើយ​គាត់​បាន​សារ​​ភាព​ថា​បាន​ចាប់រំលោភ​និង​សម្លាប់​ស្ត្រី​នោះ​ដែល​មកពី​ទីក្រុង​Hildesheim ប្រទេស​អាល្លឺម៉ង់​។​

Ronnakorn Romruen ត្រូវបាន​ឃុំខ្លួន ចាប់តាំងពី​ការសម្លាប់​នេះ បាន​កើតឡើង​៣​ខែ​កន្លង​ទៅ​។​

​គាត់​បាន​សារភាព​ទោសកំហុស​តាម​ការចោទប្រកាន់​ទាំងអស់ ហើយ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា​៕ដោយ៖សុខា/sn

​​រ៉​ន​ណា​ខន រ៉​ម​រឿន បាន​សារភាព​ទោសកំហុស​ចំពោះ​ការចាប់រំលោភ​និង​សម្លាប់​ស្ត្រី​អ្នកទេសចរ​អាល្លឺម៉ង់​នេះ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧​ខែ​មេសា​