បុរស​ថៃ​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​អស់​រយៈពេល​៥​ឆ្នាំ​

410

ប៉ូលីសថៃបានចោទប្រកាន់៥ករណីប្រឆាំងបុរសម្នាក់ថាបានចាប់រំលោភកូនស្រីរបស់គាត់អស់រយៈពេល៥ឆ្នាំ។

បុរសជនសង្ស័យអាយុ៣៩ឆ្នាំ ដែលមិនត្រូវបានប្រាប់ឈ្មោះនេះ កំពុងត្រូវបានឃុំខ្លួននៅខេត្តSakon Nakhon ដើ​ម្បីរងចាំការស៊ើបអង្កេតលើការរំលោភបំពានចូលផ្ទះរបស់ប្អូនស្រីរបស់គាត់កាលពីពេលថ្មីៗនេះដែលកូនស្រីអាយុ ១៧ឆ្នាំរបស់គាត់ បានកំពុងស្នាក់នៅ។

ក្មេងស្រីនេះបានស្វែងរកការជ្រកកោនជាមួយនឹងម្តាយមីងរបស់នាង ដែលតាមសេចក្តីរាយការណ៍ថាដោយសារតែនាងមិនអាចទទួលរងការរំលោភបំពានទៀតនោះ។

លោក Suchai Chaoprom មន្ត្រីប៉ូលីសបាននិយាយកាលពីថ្ងៃពុធទី១០តុលាងា ” គាត់ត្រូវបានចាប់ខ្លួនជាលើកទីមួយក្នុងការរំលោភបំពានពានលំនៅដ្ឋានរបស់ប្អូនស្រីរបស់គាត់និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនៅទីនោះ។ ឥឡូវនេះយើងបានចោទប្រកាន់បន្ថែមដែលទាក់ទងនេះទៅលើបទឧក្រិដ្ឋផ្លូវភេទដែលត្រូវបានចោទប្រកាន់នេះផងដែរ”។

លោកបាននិយាយថា ជនសង្ស័យនេះ បានបដិសេធការចោទប្រកាន់អំពីបទឧក្រិដ្ឋផ្លូវភេទនេះ ប៉ុន្តែ ការពិនិត្យមើលលើរាងកាយរបស់ជនរងគ្រោះនេះ បានរកឃើញស្នាកស្នាមនៃការរំលោភបំពានផ្លូវភេទ៕ដោយ:សុខា/sn

ផ្ទះរបស់ជនសង្ស័យ