បុរស​ថៃ​ម្នាក់​ប្រកាស​អំពី​ការធ្វើអត្តឃាត​នៅតាម​ហ្វេ​ស​ប៊ុ​ក នៅ​មុនពេល​បាញ់សម្លាប់​ខ្លួនឯង​

3239
ចែករម្លែក

បុរសម្នាក់បានចាក់ផ្សាយវីដេអូឃ្លីបដែលប្រកាសអំពីការធ្វើអត្តឃាតរបស់គាត់នៅលើហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍ទី១៣កញ្ញា ហើយបានសម្លាប់ខ្លួនឯងតែប៉ុន្មាននាទីប៉ុណ្ណោះនៅមុនអ្នកជួយសង្គ្រោះបានទៅដល់។

ប៉ូលិសនិងក្រុមអ្នកសង្គ្រោះបានប្រញាប់ប្រញាល់ទៅផ្ទះមួយនៅសង្កាត់ផ្ទះថ្មីច្រើននៅស្រុកមឿងនៅខេត្តស៊ូរ៉ាត ថានី ប្រទេសថៃ បន្ទាប់ពីបានដឹងថា បុរសម្នាក់ដែលរស់នៅទីនោះបម្រុងធ្វើអត្តឃាត។

នៅពេលទៅដល់ ពួកគេបានឃើញទ្វារនិងបង្អួច ត្រូវបានចាក់សោរហើយខណៈដែលពួកគេស្រែកឱ្យម្ចាស់ផ្ទះចេញមកនោះ ពួកគេបានឮគ្រាប់កាំភ្លើង។

នៅពេលដែល ពួកគេបានចូលទៅក្នុងផ្ទះនោះ ពួកគេបានរកឃើញ បុរសម្នាក់ឈ្មោះ Patcharapon Ekpathomsak អាយុ៤៧ ឆ្នាំនៅនៅលើកម្រាលឥដ្ឋ ដោយមានស្នាមរបួសដោយគ្រាប់កាំភ្លើងនៅត្រង់ក្បាល។

មិត្តភក្តិរបស់គាត់និងក្រុមអ្នកលេងហ្វេសប៊ុកបាននិយាយថា លោក Patcharapon Ekpathomsak ទំនងជាមានការប៉ុនប៉ងធ្វើអត្តឃាតជាច្រើនថ្ងៃមកហើយ ដោយសារតែគាត់ដូចជាមានទុក្ខព្រួយខ្លាំងនៅពេលគាត់ថតបង្ហាញផ្ទាល់នៅលើហ្វេសប៊ុក កាលពីពេលមុនៗនេះ។

ប៉ូលិស បានស្គាត់អត្តសញ្ញាណ លោក Patcharapon Ekpathomsak ថាជាម្ចាស់នៃក្រុមហ៊ុនAlvaro Diving Co Ltd និងជាម្ចាស់ក្លឹបកម្សាន្តPirate Bar នៅកោះKoh Tao ។ មានការជឿថា បញ្ហាគ្រួសារបាននាំឱ្យគាត់សម្លាប់ខ្លួន៕ដោយ៖សុខា/sn

លោក Patcharapon Ekpathomsak ស្លៀកពាក់ខោអាវប្រណាំងម៉ូតូនិងពាក់ស្រោមដៃក្នុងអំឡុងពេល គាត់ថតបង្ហាញផ្ទាល់អំពីការធ្វើអត្តឃាត នៅលើហ្វេសប៊ុក