បុរស​ថៃ​ម្នាក់​លួច​ម៉ូតូ​ត្រូវ​ចាប់ខ្លួនបាន​តាមរយៈ​រូប​ពី​កាមេរ៉ា​សុវត្ថិភាព​

368
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​បុរស​ជនជាតិ​ថៃ​ម្នាក់​ចាញ់ល្បែង​អស់​ក៏​បែកគុំនិត​ចូលក្នុង​ផ្ទះ​គេ​លួច​យក​ម៉ូតូ​១​គ្រឿង​ទៅ​លក់​។​តែ​ប៉ះចំ​ផ្ទះ​មាន​កាមេរ៉ា​សុវត្ថិភាព​ក៏ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រើ​ទិន្នន័យ​ក្នុង​កាម​រ៉ា​នោះ​ដើម្បី​ចាប់ខ្លួន​។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​និង​ឈានដល់​ឃាត់​បាន​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​។​

ម្ចាស់​ម៉ូតូ​មានឈ្មោះ​លី​ប៊ុនហួរ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ម៉ូតូ​ម៉ាក​ZOOMERX​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ​២០១៨​បាន​ទុក​ក្នុងផ្ទះ​បាន​បិទទ្វារ​កញ្ចក់​មិនបាន​បិទទ្វារ​រូត​ពី​ខាងក្រៅ​។​លុះ​ព្រឹក​ឡើង​ស្រាប់តែ​បាត់​ម៉ូតូ​ពីក្នុងផ្ទះ ខ្លួន​ក៏​មក​ដាក់​ពាក្យបណ្តឹង​។​

​លោក​វរសេនីយ៍ត្រី នួន​នី​ណា​រ៉ូ បាន​បន្តថា : តាម​កាមេរ៉ា​សុវត្ថិភាព​ហើយ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់​ឈ្មោះ លី គីម ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ជនជាតិ​ថៃ​រស់នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/

រូបថត​:​ជនជាតិ​ថៃ​ម្នាក់​ចូលក្នុង​ផ្ទះ​គេ​លួច​យក​ម៉ូតូ​១​គ្រឿង​តែ​ត្រូវ​បង្ក្រាប​ពេល​យក​រូប​ពី​កាមេរ៉ា​សុវត្ថិភាព (​រូប​: ប​.​ជ័យ​)​