បុរស​ថៃ​ម្នាក់​សម្លាប់​អ្នកជិតខាង​ដើម្បី​ស៊ី​ថ្លើម ដោយ​ជឿថា​វា​ជួយ​ឱ្យ​អាយុ​វែង​

1227

​បុរស​ថៃ​ម្នាក់​ដែល​ញៀន​គ្រឿងញៀន​បាន​និយាយ​សារភាពថា​បានសម្លាប់​អ្នកជិតខាង​របស់គាត់​ម្នាក់​អាយុ​៧៩​ឆ្នាំ និង បាន​ព្យាយាម​ស៊ី​ថ្លើម​របស់គាត់ កាលពី​ថ្ងៃ​សៅរ៍ នៅ​ខេត្ត​បឿ​ង​កាន​។ បុរស​ដែល​ត្រូវបាន​ចោទថា​ជា​ឃាតករ​នេះ​បាន​និយាយថា គាត់​ជឿថា​ការ​ស៊ី​ថ្លើម​មនុស្ស​នឹង​ជួយ​ឱ្យ​គាត់​មាន​អាយុ​វែង​។​

​បុរស​ឈ្មោះ ផែ​រី ជុង​ថោង អាយុ​២៤​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួក​អ្នកស្រុក នៅ​ភូមិ​ដុង​សួង ក្នុង​ខេត្ត​នេះ បាន​ប្រទះឃើញ​គាត់​សម្លាប់​បុរស​ម្នាក់​ឈ្មោះ តាន់ លុន​អ៊ូ​ប៊ុន នៅផ្ទះ​របស់​បុរស​នេះ ។

​លោកតា​ន់​ជា​មនុស្ស​ចាស់​ដ៏​គួរឱ្យ​គោរព​នៅក្នុង​សហគមន៍​នេះ ហើយ បុរស​ឈ្មោះ​ផែ​រី បាន​ទៅលេង​គាត់​ជា​ញឹកញាប់​។​

​កាលពី​ថ្ងៃ​សៅរ៍ លោក​ផែ​រី បាន​និ​យា​យា​ថា គាត់​បាន​ផឹក​ថ្នាំញៀន​យ៉ា​បា និង​ជក់​កញ្ឆា​មុន​ទៅផ្ទះ​របស់​តាន់ តាម​ទម្លាប់​ជាធម្មតា​។ ប៉ុន្តែ ផែ​រី បាន​អះអាងថា គាត់​វាយប្រហារ​លោកតា​ន់ គឺ​បន្ទាប់ពី​បុរស​ចំណាស់​នេះ បាន​និយាយថា គាត់​បានសម្លាប់​ឪពុក​របស់​ផែ​រី ។​
​នេះ​បើ​យោងតាម​កាសែត​Morning News ។​

​ផែ​រី​បាន​និយាយប្រាប់​ប៉ូ​លិ​ថា “​គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​បានសម្លាប់​ឪពុក​របស់ខ្ញុំ ។ ខ្ញុំ​បាន​និយាយថា រឿង​នោះ អាច​មិន​ពិត​នោះទេ ប៉ុន្តែ គាត់​មិនអាច​ឈប់​និយាយ​អំពី​រឿង​ហ្នឹង​ទេ​។ ខ្ញុំ​មិនដឹង​អ្វីដែល​ត្រូវធ្វើ​ទេ​…​ហើយ ខ្ញុំ​បាន​ចាក់​សម្លាប់​គាត់ នៅពេលនោះ​តែម្តង​”​។​

​ផែ​រី ត្រូវបាន​ចាប់ខ្លួន​និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស​មា្ល​ប់ម​នុស្ស​៕ ដោយ៖ សុខា

បុរស​ឈ្មោះ ផែ​រី ជុង​ថោង អាយុ​២៤​ឆ្នាំនេះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សម្លាប់​មនុស្ស