បុរស​ទេសចរ​លេងល្បែង​ក្តៅ​សាច់​ជាមួយ​នារី​ថៃ​ម្តង ២ នាក់​ក្នុង​អាង​ត្រាំ​ទឹក​ក្តៅ​

1592
ចែករម្លែក

ទាហាន និង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​បាន​សម្រុកចូល​ផ្ទះបន​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃទី​១៩ ខែមិថុនា ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺ​ពួកគេ​បាន​ប្រទះឃើញ​បុរស​ម្នាក់ ស្រាត​ននលគក កំពុង​លេងល្បែង​ក្តៅ​សាច់​ជាមួយ​នារី​រកស៊ី​ផ្លូវភេទ​វ័យក្មេង ២​នាក់​នៅក្នុង​អាង ត្រាំ​ទឹក​ក្តៅ​។

​ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ក្លឹប Rioja Club ស្ថិតក្នុង​ទីក្រុង​រមណីយដ្ឋាន​ប៉ា​តា​យ៉ា (Pattaya) ប្រទេស​ថៃ​។

​យោងតាម​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា​បុរស​ទេសចរ​មកពី​បស្ចិមប្រទេស​ដែល​គេ មិន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ​បាន​នាំ​នារី​ទាំងពីរ​ដែលមាន​វ័យ​ខ្ទង់ ២០ ឆ្នាំ​ប្លាយ​ចូលទៅ​បន្ទប់​ឯកជន ហើយ​បានឱ្យ​ប្រាក់​ពួកនាង​ចំនួន ៣.០០០ បាត (​ប្រហែល ៩០ ដុល្លារ​) សម្រាប់​ការឱ្យ​ពួកនាង​ចូល​ត្រាំ ទឹក​ក្តៅ​មួយ​ម៉ោង​ជាមួយ​ខ្លួន​។

​សូមបញ្ជាក់ថា អាជ្ញាធរ​បាន​ហាម​មិនឱ្យ​បើក​ក្លឹប​រាំ​ស្រាត​នៅក្នុង​ទីក្រុង​នេះឡើយ​ហើយ​មេៗ​ប៉ូលិស ប្តេជ្ញា​ថា ពួកគេ​នឹង​បន្ត​ប្រតិបត្តិ​ការបង្ក្រាប​ការជួញដូរ​ផ្លូវភេទ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាដាច់ខាត​៕


#