បុរស​ធាត់​បំផុត​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ (វីដេអូ)

529
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​បុរស​ធាត់​បំផុត​នៅ​ប៉ា​គី​ស្ថាន ដែល​មាន​ទម្ងន់​ជាង​៣៣០​គីឡូក្រាម​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Lahore ដើម្បី​សម្រាក​ព្យាបាល​។​

​ក្រុម​អ្នក​សង្គ្រោះ​ស៊ីវិល​និង​កងទ័ព​បាន​ដឹក លោក Noor Hassan ដែល​រស់​នៅ​នៅ​ស្រុក​Sadiqabad នៅ​ខេត្ត​Punjab តាម​ឧទ្ទម្ភាគចក្រ​យោធា​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពី​​គាត់​បាន​ស្នើសុំ​ឱ្យ​ជួយ​។​នេះ​បើ​យោង​តាម​សារព័ត៌មាន​ស៊ីនហួ​។​

​លោក Noor Hassan ដែល​មិន​អាច​ដើរ​បាន​ដោយសារ​លើស​ទម្ងន់​និង​មាន​ជំងឺ​ផ្សេងៗ​នោះ​នឹង​ត្រូវ​បាន​ព្យាបាល ដោយ​រួមទាំង​ការវះកាត់​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​Lahore​។​

​ក្រុម​អ្នក​សង្គ្រោះ បាន​វាយ​បំបែក​ជញ្ជាំង​ផ្ទះ​របស់​គាត់​ដើម្បី​អាច​យក​គាត់​ទៅ​ខាងក្រៅ​បាន​ដោយសារ​គាត់​មាន​មាឌធំ​ពេក​រហូត​ដល់​មិន​អាច​ចេញ​តាម​ទ្វា​ផ្ទះបាន​។

​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​និយាយថា លោក Noor Hassan ជា​បុរស​ដែល​ធាត់​បំផុត​នៅ​ប៉ា​គី​ស្ថាន ប៉ុន្តែ​មិន​មាន​ការបញ្ជាក់​ជា​ផ្លូវការ​អំពី​ករណី​នេះ​ទេ​។​

​កាលពីដើមឆ្នាំ​២០១៧ មនុស្ស​ធាត់​បំផុត​ម្នាក់​នៅ​ប្រទេស​នេះ ដែល​មាន​ទម្ងន់​៣៦០​គីឡូក្រាម​ត្រូវ​បាន​ព្យាបាល​ដោយ​មាន​ការវះកាត់ ហើយ​បាន​ស្រក​ទម្ងន់​មក​នៅ​ក្រោយ​២០០​គីឡូក្រាម​។​

​តាម​ការស្រាវជ្រាវ​ផ្នែក​សុខភាព​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​សង្គម​ប៉ា​គី​ស្ថាន​បានឱ្យដឹងថា ២៩​ភាគរយ​នៃ​ប្រជាជន​ប៉ា​គី​ស្ថាន​សរុប គឺ​ធាត់​លើស​ទម្ងន់​៕ដោយ៖សុខា/sn

ក្រុម​អ្នក​សង្គ្រោះ បាន​វាយ​បំបែក​ជញ្ជាំង​ផ្ទះ​របស់​លោក Noor Hassan ដើម្បី​អាច​យក​គាត់​ទៅ​ខាងក្រៅ​បាន​ដោយសារ​គាត់​មាន​មាឌធំ​ពេក រហូត​ដល់​មិនអាច​ចេញ​តាម​ទ្វា​ផ្ទះបាន​