បុរស​ធ្វើ​ត្រាប់​តាម Mr. Bean ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​នៅ​ថៃ បន្ទាប់ពី​ឡើង​កម្មវិធី Thailand’s Got Talent

1249

​បុរស​ជា​ឪពុក​ម្នាក់​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង នៅពេល​គាត់​ឡើង​កម្មវិធី Thailand’s Got Talent ហើយ​ធ្វើឱ្យ​ទស្សនិកជន​ផ្ទុះសំណើច​ជាមួយនឹង​ការធ្វើ​ត្រាប់​តាម Mr Bean​។​

​លោក មង្គល ព្រី​ចា​ចាន់ អាយុ ៤៣ ឆ្នាំ​បាន​សម្តែង​ក្នុង​កម្មវិធី​បញ្ចេញ​ទេ​ព្យ​កោសល្យ​នេះ ដោយ​បង្ហាញ​សមត្ថភាព​របស់គាត់​ក្នុង​ការធ្វើ​ត្រាប់​តាម​តារា​កំប្លែង​ល្បី​របស់​អង់គ្លេស គឺ Mr Bean ។​

​ឪពុក​កូន​មួយ​មកពី​ខេត្ត​ភូ​កេ​ត​ប្រទេស​ថៃ​រូបនេះ​បាន​ដើរ​ឡើងលើ​ឆាក​ក្នុង​ឈុត​ក្រវ៉ាត់​ក​ពណ៌​ក្រហម និង​អាវធំ​ប្រចាំត្រកូល​របស់ Mr Bean ដោយ​ញ៉ាំងឱ្យ​ផ្ទុះសំណើច​គិល​ក្នុងចំណោម​ទស្សនិកជន​។​

​តារា​កំប្លែង​រូបនេះ​បានសម្រេច​ចិត្ត​សម្តែង​ជាតា​រា​កំប្លែង​អង់គ្លេស​នេះ ដោយសារតែ​ភាពស្រដៀងគ្នា​របស់គាត់​ជាមួយនឹង​លោក រ៉ូ​វ៉ាន់ អាត​គីន​សុន (Rowan Atkinson)​។​

​លោក មង្គល បាន​សម្តែង​ទេពកោសល្យ​នេះ​ក្នុង​ឆ្នាំ ២០១៦ កន្លែង​ដែល​គាត់​បាន​សម្តែង​រឿង​កំប្លែង​ជាមួយ​កូន​ឆ្កែ​តុក្កតា​។​

​គាត់​ក៏បាន​រាំ​តាម​ចង្វាក់​បទ Mr Bombtastic និង រាំ​កាច់ចង្កេះ​យោល​យោគ​ដ៏​ល្បី​របស់ Mr Bean ផងដែរ​។​

​វីដេអូ​នៅលើ YouTube ត្រូវបាន​គេ​ចុច​មើល​ជាង ៣ លាន​ដង ដោយ​ទស្សនិកជន​ជាច្រើន​បញ្ចេញយោបល់​ថា​លោក មង្គល និង Mr Bean មាន​ភាពស្រដៀងគ្នា​ច្រើន​។​

​លោក​មង្គល​ប្រាប់​កាសែត The Sun ថា “​ខ្ញុំ​សម្រេចចិត្ត​សម្តែង​ជា Mr Bean ព្រោះ​ក្មេងៗ និង​មនុស្ស​ធំ​ក្នុងប្រទេស​ថៃ​ស្រឡាញ់​គាត់​។ គ្រួសារ​ខ្ញុំ និង មិត្តភក្តិ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​ចូលរួម​កម្មវិធី TGT​។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ ហើយ​ការងារ​ឥឡូវ​ចាប់ផ្តើម​ចូលមក​ឆឹ​បៗ​”៕ ដោយ៖ កញ្ញាដាលីស

លោក មង្គល ចាប់ផ្តើម​មានឈ្មោះ​ល្បី​នៅ​ថៃ បន្ទាប់ពី​ឡើង​សម្តែង​ជា Mr Bean នៅ​កម្មវិធី Thailand’s Got Talent