បុរស​និង​នារី​ពីរ​នាក់​រងរបួស​ធ្ងន់ និង​ស្លាប់​ម្នាក់​នៅលើ​រថយន្ត​សង្គ្រោះ ដោយ​គ្រោះថ្នាក់​រវាង​ម៉ូតូ​និង​ម៉ូតូ​

408
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​និង​នារី​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្លាប់​ម្នាក់​នៅលើ​រថយន្ត​សង្គ្រោះ បន្ទាប់ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ម៉ូតូ​ធំ​មួយគ្រឿង​ទៀត ទៅ​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង កាល​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅលើ​មហាវិថី​សម្ដេច​តេ​ជោ (​ហៅ​ផ្លូវ​៦០​ម៉ែត្រ​) ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ចរាចរ ម៉ាក Honda Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC-5378 ជា​អ្នកជិះ​ឌុប​នារី​ម្នាក់​បាន​ស្លាប់ និង​ម្ខាង​ទៀត​ម៉ូតូ​ធំ​ម៉ាក YAMAHA XT ពាក់​ស្លាក​លេខ​ភ្នំពេញ 1GV-6048 ជិះ​ដោយ​បុរស​ម្នាក់​ជា​សន្តិសុខ ក្រុមហ៊ុន​ឯកជន​អ្នក​ទាំង​៣​នាក់​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ទាក់ទង​ទៅកាន់​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ខេត្តតាកែវ​។ ចំណែកឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ពេល​ក្រោយ​៕