បុរស​បក្សី​ឥណ្ឌា អោយ​ចំណី​សត្វ​សេក​មួយថ្ងៃ​៤​ពាន់​ក្បាល​

246

ជួបបុរសដែលគេអោយឈ្មោះថា«បុរសបក្សី» ដោយសារតែគាត់បានអោយចំណីសត្វសេកប្រមាណ៤.០០០ក្បាលក្នុងមួយថ្ងៃអស់ពេលជាង១០ឆ្នាំមកនេះ។

ការងារនេះបានចាប់ផ្តើមកាលពីជាងដប់ឆ្នាំមុន នៅពេលរលកស៊ូណាមីមួយបានវាយប្រហាររដ្ឋតាមីលណាឌូភាគខាងត្បូង ហើយលោកសេកា បានប្រទះឃើញសេកមួយខ្ចាត់ព្រាត់អត់ឃ្លានមួយគូ ទំលើផ្ទះរបស់គាត់។

ការផ្តល់ចំណីពេលនោះ នាំអោយសត្វបក្សីមួយគូនេះវិមករកចំណីនៅផ្ទះរបស់លោកសាជាថ្មី និងយូរៗទៅវាកាន់តែនាំគ្នាវាមកកាន់តែច្រើនពីរាប់សិប ដល់រាប់រយនិងរាប់ពាន់ក្បាល។

ការងារមនុស្សធម៌នេះឥឡូវក្លាយជាកិច្ចការក្រៅម៉ោងរបស់លោកជាប្រចាំ ដោយសារតែសត្វសេករាប់ពាន់វិមករកចំណីមួយថ្ងៃ២ដង និងលោកត្រូវចំណាយប្រាក់ចំណូលរបស់លោក៤០ភាគរយលើចំណីរបស់សត្វស្លាបទាំងនេះ។

លោកបាននិយាយបែបលេងសើចថា«មនុស្សតែងដាក់សត្វនៅក្នុងទ្រុង ឥឡូវសត្វដាក់ខ្ញុំក្នុងទ្រុងវិញ»៕ដោយ៖វាសនា