បុរស​បារាំង​ម្នាក់​នាំ​គ្រឿង​កូកាអ៊ីន​ចូល​អូស្ត្រាលី ដោយ​លេបចូល​ក្នុង​ពោះ​

312
ចែករម្លែក

​បុរស​ជនជាតិ​បារាំង​ម្នាក់ បាន​លេប​គ្រឿងញៀន​កូកាអ៊ីន​ជាង​៦០០ ក្រាម​ចូលក្នុង​ពោះ​ដើម្បី​នាំ​គ្រឿងញៀន​ទាំងនេះ ចូល​ប្រទេស​អូស្ត្រាលី​។​ប៉ុន្តែ​ផែនការ​របស់​បុរស​ឈ្មោះ Adrien Lionel van Langenhove ជនជាតិ​បារាំង​នេះ មិនបាន​សម្រេច​ទេ​នៅពេលដែល យ៉ាង​ហោ​យ​ណាស់​ថ្នាំញៀន​មួយ​គ្រាប់​ក្នុងចំណោម​ថ្នាំញៀន​ច្រើន​គ្រាប់​នោះ​​បាន​ធ្លាយ​បែក​នៅក្នុង​ក្រពះ​របស់គាត់ នៅ​ពេល​គាត់​បាន​កំពុងស្ថិត​នៅ​លើ​យន្តហោះ​ដែល​បាន​កំពុង​ហោះហើរ​រវាង​ទីក្រុង​Los Angeles សហរដ្ឋ​អាម៉េរិក និង​ទីក្រុង​Brisbane ប្រទេស​អូស្ត្រាលី​។​

​បុរស​នេះ បាន​មកដល់​អាកាសយានដ្ឋាន​ក្រុង​Brisbane កាលពី​ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ឆែកឆេរ​ដោយ​ក្រុម​មន្ត្រី​គយ​ដែល​បាន​រកឃើញ​កូកាអ៊ីន​មួយចំនួន​​នៅក្នុង​អីវ៉ាន់​ធ្វើ​ដំណើរ​របស់​គាត់​។​ប៉ុន្តែ ពួកគេ​បាន​បង្វិលខ្លួន​ដើម្បី​ឆែកឆេរ នៅ​ពេល​ពួកគេ​មិន​អាច​រកឃើញ​គ្រឿងញៀន​ថែម​ទៀត​នោះ​។​

​ដោយ​មាន​ការ​ឈឺ​ចុកចាប់​នៅក្នុង​ក្រពះ​របស់គាត់​កើន​ឡើង​នោះ បុរស​បារាំង​អាយុ​អាយុ ៣៩ ឆ្នាំ​នេះ​បាន​ទិញ​ថ្នាំ​បញ្ចុះលាមក​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​អ្នក​លក់​ថ្នាំពេទ្យ​ម្នាក់​បាន ​សង្ឃឹម​ថា​ថ្នាំពេទ្យ​នេះ​នឹង​ធ្វើឱ្យ​គ្រឿងញៀន​ចេញមកក្រៅ​វិញ​។​

​នៅ​ថ្ងៃ​បន្ទាប់​បុរស​នេះ​បាន​ព្យាយាម​ទិញ​ថ្នាំ​បញ្ចុះលាមក​បន្ថែមទៀត​ហើយ​បាន​ត្អូញត្អែរ​អំពី​ភាព​មិន​ស្រួល​ខ្លួន​របស់​គាត់​ចំពោះ​អ្នកលក់​ថ្នាំពេទ្យ​នោះ​ដែល​បាន​ហៅ​រថយន្ត​សង្គ្រោះ​​បន្ទាន់​សម្រាប់​ដឹក​បុរស​នេះ​ទៅ​ពេទ្យ​។​គាត់​បាន​សារភាព​ក្រុមគ្រូពេទ្យ​ថា​គាត់​បាន​លេប​គ្រឿងញៀន​ជា​ច្រើន​គ្រាប់​ចូលក្នុង​ពោះ​។ នៅ​មន្ទីរពេទ្យ​នោះ​ថ្នាំញៀន​កូកាអ៊ីន​៨៦​គ្រាប់ ទម្ងន់​៦៣៧​ក្រាម ត្រូវបាន​យកចេញ​ពី​ក្រពះ​របស់គាត់ ដោយ​ក្រុម​គ្រូពេទ្យ​។​

​បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ បុរស​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស ហើយ​បាន​កាត់ទោស​និង​រក​ឃើញ​ទោសកំហុស​ជួញដូរ​គ្រឿងញៀន​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​ខែ​សីហា ឆ្នាំ​២០១៩​នៅ​តុលាការក្រុង​Brisbane ។​បុរស​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៧​ឆ្នាំ​៕​ដោយ​៖​សុខា​/sn

បុរស​បារាំង​នេះ​ព្យាយាម​លួច​នាំ​ចូល​ថ្នាំញៀន​ដោយ​លេប​វា​ក្នុង​ពោះ តែ​ត្រូវ​បែកការណ៍​ក្រោយ​គ្រាប់​ថ្នាំ​ញៀន​បែក​រលាយ​បង្ការ​ឈឺចាប់​ពេញ​ពោះ

#