បុរស​បើ​ឈានដល់​ចំណុចកំពូល​គ្រប់​កម្រិត នឹង​កម្រ​កើត​មហារីក​គ្រោះថ្នាក់​មួយ​ប្រភេទ​

1118
ចែករម្លែក

​ស្ត្រី​ខ្លាច​មហារីក​មាត់ស្បូន​, បុរស​ក៏​បារម្ភ​ពី​ហានិភ័យ​កើត​មហារីក ក្រពេញ​ប្រូ​ស្តា​ត ប៉ុន្តែ​តាម​ការ​ស្រាវ ជ្រាវ​របស់​សកលវិទ្យា​ល័យ​ហា​វ៉ាដ បានឱ្យដឹងថា ប្រសិន​បុរស​បើ​អាច​ឈានដល់​ចំណុចកំពូល​នៃ ត​ម្រ​ក​គ្រប់​ចំនួន ដង​ក្នុង​មួយខែ នោះ​ហានិភ័យ​កើត​ជំងឺ របស់​បុរស​នឹង​ថយចុះ​យ៉ាងច្រើន ។ តើ ចំនួន​ប៉ុន្មាន​ទៅ​ដែល​គ្រប់​? នោះ​គឺ​២១ ដង​ក្នុង​មួយខែ មិន​ចំពោះ​ថា តាមរយៈ​ការរួម​ភេទ​ឬ​សម្រេច​កាម ដោយ​ខ្លួនឯង​។​

​ជាក់ស្តែង ក្រុម​ស្រាវជ្រាវ​ពីស​កល វិទ្យាល័យ​ហា​វ៉ាដ បាន​វិភាគ​ទិន្នន័យ​របស់​បុរស​ជិត​៣.២០០​នាក់ ដែលមាន សុខភាព​មាំមួន ។ ពួក​អ្នកចូលរួម ត្រូវ ឆ្លើយ​អំពី​ប្រេកង់ “​ឈានដល់​ចំណុច កំពូល​” ពី​ឆ្នាំ​១៩៩២ ។ ប្រេកង់ “​ដល់ ចំណុចកំពូល​” ត្រូវបាន​វាយតម្លៃ​តាម​៣ ដំណាក់កាល​៖ ២០-២៩​ឆ្នាំ​, ៤០-៤៩ ឆ្នាំ និង​មួយឆ្នាំ មុនពេល​តារាង ស្រាវជ្រាវ ត្រូវបាន​អនុវត្តន៍ ។​
​ ​
“​ចំណុចកំពូល​” នៅទីនេះ ត្រូវ បានគិត​ទាំង​ពេល​រួមភេទ និង​សម្រេច កាម​ដោយ​ខ្លួនឯង ។ ពួក​អ្នកចូលរួម ត្រូវបាន​តាមដាន​ដល់​ឆ្នាំ​២០១០ ។ ក្នុង នោះ បុរស​មួយចំនួន ត្រូវបាន​វិនិច្ឆ័យ​ថា កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ក្នុងអំឡុង ពេល​ស្រាវជ្រាវ ។​
​ ​
​លទ្ធផល​គឺ​អ្វី​? អ្នក “​បញ្ចោ​ញ​” តិច​បំផុត​២១​ដង​ក្នុង​មួយខែ មាន​អត្រា កើត​មហារីក​ទាប​ជាង​យ៉ាងច្រើន ប្រៀប នឹង​ក្រុម “​បញ្ចោ​ញ​” តែ​៤​ទៅ​៧​ដង​ក្នុង មួយខែ ។​
​ ​
​តាម​អ្នក​ក្រុម​ស្រាវជ្រាវ ពួកគេ ពុំទាន់​ពិនិត្យ​ដល់​មូល​ហេតុអ្វី​បានជា​ការ បញ្ចោ​ញ​ទឹកកាម អាចជួយ​បន្ថយ​អត្រា មហារីក ។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​មួយ ចំនួន​មុននេះ​របស់​ហា​វ៉ាដ បានឱ្យដឹង ថា ការ​បញ្ចោ​ញ​ទឹកកាម​នឹង​ជួយ​រុញ សារជាតិ​បង្ក​មហារីក​មាន​ក្នុង​ក្រពេញ ប្រូ​ស្តា​ត និង​ពងស្វាស ចេញ​ផុតពី​រាងកាយ ។ ក្រៅពីនេះ ការ “​ឈាន ដល់​ចំណុចកំពូល​” នៅ​ជួយ​បន្ថយ​ហានិភ័យ​បង្ក​ការ រលាក​ដល់​ភ្នាក់ងារ ចម្បង​មួយចំនួន ដែល​អាច​បង្ក​ជំងឺមហារីក ៕ ប្រែ​សម្រួល​៖ រតនៈ​