បុរស​បែក​ថ្នាំ​ម្នាក់ ចូលទៅ​ស​ងំ​ក្នុង​រោងចក្រ ពេល​ប៉ូលីស​ចុះបង្ក្រាប តដៃ​បង្ក​ឲ្យ​ប៉ូលីស​រងរបួស​

194

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៨ បុរស​បែក​ថ្នាំ​ម្នាក់​បាន​ចូលទៅ​ស​ងំ​ក្នុង​រោងចក្រ​បោះ​ពុ​ម្ភ​​អាវ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​កម្មករ​កម្ម​ការ​នី​ក្នុង​រោងចក្រ​ឃើញ​ក៏​នាំគ្នា​​ចាប់ តែ​ត្រូវ​បុរស​បែក​ថ្នាំ​រូបនោះ​យក​អំបែង​កញ្ចក់​មក​ភ្ជុង និង​គំរាម​ចាក់​សម្លាប់​រហូត​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ស្ទើរ​​តែមួយ​ខណ្ឌដង្កោ ចុះមក​អន្តរាគមន៍​បង្ក្រាប និង​ឃាត់ខ្លួន​បាន ។

​បុរស​បែក​ថ្នាំ​ខាងលើ ឈ្មោះ លាភ អាយុ​៣៤​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​តាម​សម្ដី​កម្មករ កម្ម​ការ​នី​រោងចក្រ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ ពួកគាត់​បាននាំគ្នា​ចេញពី​ធ្វើការ​ដើម្បី​ហូប​អាហារ​​ថ្ងៃត្រង់ ដោយ​រោងចក្រ មិនបាន​បិទទ្វារ​នោះទេ ។ លុះ​ដល់ពេល​ពួកគាត់​ត្រឡប់​ចូលមក​ធ្វើការ​វិញ​ស្រាប់តែ​ឃើញ​បុរស​រូបនោះ​នៅក្នុង​​បន្ទប់​ដាក់​អីវ៉ាន់ ហើយ​ពួកគាត់​ស្មានតែ​ចោរ ចូល​លួច​ទ្រព្យសម្បត្តិ និង​សំភារៈ​ផ្សេងៗ ក៏​ពួកគាត់​ស្រែកថា​ចោរៗ​តែម្ដង​និង​បាន​នាំ​​គ្នា​ចាប់ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទៅលើ​បុរស​បែក​ថ្នាំ​រូបនោះ​ផងដែរ តែដោយសារ​បុរស​រូបនោះ​ព្យាយាម​តដៃ​ដោយ​យក​អំបែង​​កញ្ចក់​មក​គប់​លើ​ពួកគាត់ ទើប​ពួកគាត់​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ជួយ​អន្តរាគមន៍ ។​

​បុរស​បែក​ថ្នាំ​រូបនោះ បាន​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច និង​បង្ក​ឲ្យ​សមត្ថកិច្ច​មួយរូប​របួស​ឈាម​ដៃ​ស្រាល ។​

​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ ក៏បាន​បញ្ចាក់​ផងដែរ​ថា បុរស​បែក​ថ្នាំ​រូបនេះ និង​ឃាត់ខ្លួន​ទុក​នៅ​ប៉ុស្ដិ៍នគរបាល​ដង្កោ​សិន​រង់ចាំ​រូប​​គេ​ស្វាង​ពី​ឥទ្ធិពល​សារធាតុ​ញៀន និង​ដោះលែង​ឲ្យ​ទៅវិញ ៕​ដោយៈ​ចាន់តូ​/sn