បុរស​ប្រដាប់​ដោយ​កាំបិត សម្លាប់​មនុស្ស​២​នាក់និង​៩​នាក់​រងរបួស​នាក់​នៅ​ផ្សារ​ទំនើប​នៅ​ចិន

800

​បុរស​ប្រដាប់​ដោយ​កាំបិត​ម្នាក់ បានសម្លាប់​មនុស្ស​២​នាក់​និង​ធ្វើឱ្យ​មនុស្ស​៩​នាក់ រងរបួស​នៅ​ផ្សារ​ទំនើប Wal-Mart នៅ​ទីក្រុង​ស៊ិន​ចិន ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពី​អាទិត្យ​ទី​១៦ កក្កដា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ បាន​និយាយថា អ្នករងរបួស​ទាំងនោះ ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិនមាន​សេចក្តីលម្អិត​អំពី​ជនរងគ្រោះ​ទាំងនេះ​នៃ​ការវាយប្រហារ កាលពី​ល្ងាច​ថ្ងៃអាទិត្យ នោះទេ ។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​និយាយថា អ្នក​វាយប្រហារ​នេះ ឈ្មោះ ជាំ​ង ត្រូវបាន​ចាប់ឃុំខ្លួន ហើយ​ប៉ូលិស បានធ្វើការ​ស៊ើបអង្កេត​។​

​មានការ​កើតឡើង​ជាប​ន្ត​បន្ទាប់​អំពី​ការវាយប្រហារ​ដោយ​កាំបិត​និង​ពូថៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នៅ​ចិន ដោយ​ពួក​អ្នក​វាយប្រហារ បានធ្វើការ​វាយប្រហារ​ទៅលើ​ក្រុម​ក្មេងៗ​៕ ដោយ៖ សុខា

​ការវាយប្រហារ​ដោយ​កាំបិត​និង​ពូថៅ​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នៅ​ចិន