បុរស​ប្រពន្ធ​៣​ក្នុងពេល​ដំណាលគ្នា ចង់បាន​ប្រពន្ធ​ថែម​និង​កូន​៥០​នាក់​

1031
ចែករម្លែក

បុរសប្រពន្ធ៣ អ៊ីវ៉ាន់ ស៊ូខូវ អាយុ៣៤ឆ្នាំ មកពីទីក្រុងវ្ល៉ាឌីមៀ នៅតំបន់វ្ល៉ាឌីមៀ អូប្លាស របស់រុស្ស៊ី និយាយថា គាត់ចង់បានប្រពន្ធថែមនិងមានកូនដល់ទៅ៥០នាក់ និងថាដាក់ទោសពួកគេដោយមិនអោយរួមភេទជាមួយរយៈពេល១ខែ បើពួកគេធ្វើអោយគាត់ខឹង។

យោងតាមច្បាប់រុស្ស៊ី គាត់អាចមានប្រពន្ធស្របច្បាប់តែមួយ ដូច្នេះដៃគូ២នាក់ទៀតរស់នៅជាមួយគាត់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា មុនក្លាយជាបុរសប្រពន្ធច្រើនក្នុងពេលតែមួយ ស៊ូខូវបានរស់នៅជាមួយប្រពន្ធស្របច្បាប់ ណាតាលៀ ស៊ូខូវ៉ា អសើពេល១១ឆ្នាំ។ 

អ៊ីវ៉ាន់ ស៊ូខូវ អាយុ៣៤ឆ្នាំ ថតជាមួយប្រពន្ធ៣នាក់

គាត់បាននិយាយថាគាត់មានបំណងក្លាយជាមេដឹកនាំគ្រួសារធំមួយនិងចង់មានប្រពន្ធថែម និងកូនអោយបានច្រើនតាមលទ្ធភាពអាចផលិតបាន។

ចំណែកនាងណាតាលៀ ដែលជាគ្រូពេទ្យនៅមន្ទីរពេទ្យមូលដ្ឋានមួយ បាននិយាយថា« ខ្ញុំជំទាស់នឹងគំនិតនេះកាលពីដំបូង។ខ្ញុំមិននឹកស្មានថាមានស្ថានភាពដូច្នេះសោះតែបន្ទាប់មកខ្ញុំប្រែគំនិតដោយសារតែគាត់ចង់បានគ្រួសារធំមួយ»។

ស៊ូខូវ មានកូន៩នាក់តាំងពីមុនមក ដោយ៦នាក់ជាមួយនាងណាតាលៀ និង៣នាក់ជាមួយនាងអានណា។អានណាឥឡូវមានកូនទី១០របស់អ៊ីវ៉ាន់ ស៊ូខូវដែលបាននិយាយថា«ខ្ញុំចង់បានកូនយ៉ាងតិច៥០នាក់ តែច្រើនជាងនេះកាន់តែល្អ»។

គ្រួសារនេះរស់នៅក្នុងផ្ទះមាន៣បន្ទប់ តែ ស៊ូខូវ គិតចង់លក់វានិងទិញផ្ទះធំជាងនៅជាយក្រុង។ ស៊ូខូវមានបន្ទប់ដាច់ដោយឡែកមួយនិងរាល់យប់ហៅប្រពន្ធម្នាក់មកដេកជាមួយគាត់។យោងតាមការអោយដឹងពីតាមបុរសប្រពន្ធច្រើននេះ បើមានប្រពន្ធណាម្នាក់ធ្វើអោយគាត់ខឹង គាត់នឹងបង្អត់សិចនាងមួយខែ គឺមិនហៅនាងមកដេកជាមួយរយៈពេលមួយខែ។

សារព័ត៌មានរុស្ស៊ី និយាយថា ប្រពន្ធទាំង៣នេះរស់នៅស្រុះស្រួលគ្នាណាស់។

កាលពីពេលថ្មីៗ អ៊ីវ៉ាន់ ស៊ូខូវ ទើបទទួលយកស្រ្តីម្នាក់មកនៅក្នុងគ្រួសារ ឈ្មោះ ម៉ាឌីណា។នាងជាស្រ្តីអ៊ីស្លាម ខណៈអ៊ីវ៉ាន់ ស៊ូខូវ ជាអ្នកកាន់សាសនាអ័រថូដុក រុស្ស៊ី។នាងត្រូវបង្ខំចិត្តប្រឆាំងនឹងបំណងឪពុកម្តាយនិងសាសនា ដោយសុខចិត្តទៅរស់នៅជាមួយស៊ូខូវ ។

ម៉ាឌីណា បាននិយាយថា «ខ្ញុំឃើញគាត់ក្នុងទូរទស្សន៍ និងធ្លាក់ចិត្តស្រឡាញ់គាត់។ខ្ញុំសំរេចចិត្តនៅជាមួយគាត់ មិនថាមានអ្វីកើតឡើងឡើយ»។

ស៊ូខូវ បាននិយាយថាប្រពន្ធគាត់សុទ្ធតែមានការងារធ្វើនិងមានប្រាក់ខែ ដូច្នេះគ្រួសារមិនមានបញ្ហារឿងលុយកាក់ទេ៕ដោយ៖វាសនា