បុរស​ផ្លោក​ធំ​បំផុត​លើ​លោក អាច​រស់​នៅបាន​ធម្មតា​ដូច​គេ​ដូច​ឯង បន្ទាប់ពី​វះកាត់​

2331
ចែករម្លែក

​បុរស​ម្នាក់​ជាមួយ​ជំងឺ​ចម្លែក ដែល​បណ្តាលឱ្យ​គាត់​មាន​ផ្លោក​ធំ​បំផុត​លើ​ពិភពលោក បានទទួល​ការវះកាត់​កែកុន​ផ្លោក​ឡើងវិញ ដោយសារតែ​ការ​បង្ហោះ​រូបគាត់​នៅលើ​ហ្វេ​ស​ប៊ុ​ក​។

​បុរស​ឈ្មោះ ហ្វូ​រិ​ន អូ​វី​ធី អូ​ពី​យ៉ា អាយុ ២១ ឆ្នាំ មកពី​ទីក្រុង​គី​ប៊ី​ហ្គោ​រី ប្រទេស​កេ​ន​យ៉ា បាន​ហើម​ផ្លោក​ធំ​ជាង​ធម្មតា​ដល់​ទៅ ១០ ដង ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​មានការ​ងឿងឆ្ងល់​ជាខ្លាំង​ថា​ហេតុអ្វី​បានជា​ហើម​ដល់​ថ្នាក់​នេះ​។​

​ដោយ​ត្រូវគេ​និយាយថា ការ​ហើម​នោះ​បង្កឡើង​ដោយ​ដុំ​គីស នៅពេល​គាត់​មាន​អាយុ ១០ ឆ្នាំ​នោះ ជំងឺ​ចម្លែក​នេះ​ធ្វើឱ្យ​គាត់​មិនអាច​រក​សម្លៀកបំពាក់​មក​ស្លៀក​ពាក់បាន​ត្រឹមត្រូវ​ទេ និង​ដើរ​ក៏​ពិបាក ហើយ​បង្ខំ​ឱ្យ​គាត់​រស់នៅ​ប្រៀប​បីដូច​ជា គ្មាន​អ្នក​សេពគប់​។

​ការវះកាត់​ទីបំផុត​ក៏​អាចធ្វើ​ទៅបាន បន្ទាប់ពី​អ្នកជិតខាង​ចែករំលែក​រូបថត​ផ្លោក​របស់​ហ្វូ​រិ​ន ដែល​ទំនង​រុំ​ជុំជិត​លិង្គ​របស់គាត់ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​។​

​ការ​អង្វរក​សុំឱ្យ​មាន​គេ​ជួយ​ដោយ​សុទ្ធចិត្ត​នេះ​បាន​បង្ក​ឱ្យ​ផ្អើល​មនុស្សម្នា​ក់កើត​មានចិត្ត​ចង់​ជួយ​គាត់ ដោយ​ទីបំផុត​អនុញ្ញាតឱ្យ​គាត់​បានទទួល​ការវះកាត់​កែ​រូបរាង​ផ្លោក​ឱ្យ​ដូចដើម​ឡើងវិញ និង រំដោះ​លិង្គ​របស់គាត់​ឡើងវិញ​។

​របាយការណ៍​ក្នុងស្រុក​លើកឡើងថា បន្ទាប់ពី​ពិនិត្យ​រួច ក្រុមគ្រូពេទ្យ​វះកាត់​បាន​រៀបចំ​កាលវិភាគ​វះកាត់ ២ លើក ដែល​លើកទីមួយ​គឺ​វះកាត់​រំដោះ​លិង្គ​ចេញពី​ស្បែក​ដែល​គ្រប​ជិត និង យកចេញ​នូវ​សាច់​ពងស្វាស​ដែល​ច្រើន​ហួសប្រមាណ និង ទី​ពីរ គឺ​កែកុន​ទ្រង់ទ្រាយ​លិង្គ​ឡើងវិញ និង​កែ​ផ្លោក​ឱ្យមាន​រូបរាង​ដូច​ធម្មតា​វិញ​។

​ក្រុមគ្រូពេទ្យ​វះកាត់​ជឿថា គាត់​ឥឡូវ​អាច​រស់នៅក្នុង​ជីវិត​ធម្មតា​ឡើងវិញ និង​អាច​រួមភេទ​និង​មានកូន​នៅពេល​ឆាប់ៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ហ្វូ​រិ​ន អូ​វី​ធី អូ​ពី​យ៉ា អាច​រួមភេទ​មានកូន​ឆាប់ៗ​នេះ បន្ទាប់ពី​វះកាត់​ផ្លោក​បានសម្រេច