បុរស​ពិការ​ជនជាតិ​វៀតណាម​ម្នាក់​ធ្លាក់​ពីលើ​រទេះ​ចូល​ទឹក​លង់​ស្លាប់​

711
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​វ័យ​ចំណាស់​ពិការ​ជនជាតិ​វៀតណាម​ម្នាក់​ធ្លាក់​ពីលើ​រទេះរុញ​លង់ទឹក​ស្លាប់​ស្ថិត​ក្នុងភូមិ​ស្រីស្នំ​សង្កាត់​ព្រែកកំពឹស​កាលពី​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ដែល​អ្នកភូមិ​តែង​ហៅថា​តា​បារាំង​អាយុ​៦៥​ឆ្នាំ​មុខ​របប​ជា​ជនអនាថា​រស់នៅ​ក្នុងភូមិ​កើតហេតុ ។ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ដល់​ចំណុចកើតហេតុ​បាន​ទាក់ទង​ទៅខាង​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បញ្ជាក់ថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​ដោយឡែក​សព​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕S/​