បុរស​ពីរ​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​ជាង​១០​ថង់ ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​

1010
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ពីរ​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១១​ថង់ ស្មើនឹង​៣១,៧៩​ក្រាម ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​៧​ខែកញ្ញា នៅ​ចំណុច​ក្រុមទី​៧​ភូមិ​សាលា​បាឡាត់ និង​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ឈៀន ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ព្រីង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​(​ម៉ា​ទឹកកក​ICE) ចំនួន​៣​ថង់ ទម្ងន់​៦,៦៣ ក្រាម​(​ទាំង​សម្បក​)​។ ជនសង្ស័យ​ទី​២ ឈ្មោះ ហៀន សុផល ហៅ​ប៉ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រៃ​រកា សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក (ICE) ចំនួន​៨​ថង់ ទម្ងន់​២៥,១៦​ក្រាម​(​ទាំង​សម្បក​) ទូរស័ព្ទ​១​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សម្រាប់​ជក់​មួយចំនួន​៕​ ល