បុរស​ពីរ​នាក់ ញៀន​ថ្នាំ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

183
ចែករម្លែក
បុរស​ពីរ​នាក់ ញៀន​ថ្នាំ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

ដោយៈ​បាយ័ន​/​សៀមរាបៈ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​,​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម បាន​ចុះបង្ក្រាប​បទ​រក្សាទុក​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩ ស្ថិត​នៅមុខ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​


នគរបាល​ជំនាញ​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ទឹម ជាតិ អាយុ​៣៨​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​នៅ​ផ្សារលើ​ធំថ្មី មាន ទីលំនៅ ភូមិ​ថ្នល់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង (​រក្សាទុក ជួញដូរ​និង ប្រើប្រាស់​មាន​សារធាតុ​ញៀ ន​ក្នុង​ខ្លួន​)​និង​ឈ្មោះ ស្វាយ សុគន្ធា​ហៅ​ឃ្លោក ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​គ្មាន មាន ទីលំនៅ ភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង (​រក្សាទុក ជួញដូរ​និង ប្រើប្រាស់​មាន​សារធាតុ​ញៀ ន​ក្នុង​ខ្លួន​)​។​


កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ ទឹកកក ចំនួន​៨​កញ្ចប់​ស្មើនឹង​ទំងន់​៤,៦ ក្រាម ទម្ងន់​សុទ្ធ ,​ទូរស័ព្ទដៃ​ចំនួន​៤ គ្រឿង​,​វិទ្យុទាក់ទង​មួយគ្រឿង​, ឧ​បករ ណ៍​ប្រើប្រាស់​និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ថ្ងៃទី​១​ខែ កញ្ញា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕សរន

វត្ថុតាង
#