បុរស​មហា​សំណាង ការ​ប្រពន្ធ​ម្តង ៣ ក្នុងពេល​តែមួយ​!

576

​តាម​សេចក្តីរាយការណ៍​ឱ្យដឹងថា បុរស​ជនជាតិ​អ៊ុយ​ហ្គ​ង់​ដា​ម្នា​ក់បាន​រៀបការ​ជាមួយ​បងប្អូន​ស្រី​បង្កើត ២ នាក់ និង​ប្រពន្ធ​ទី​១​របស់គាត់ ដែល​គាត់​បាន​រៀបការ​តាំងពី​២០​ឆ្នាំមុន​។

​វេ​ប​សាយ Pulse.ng បាន​រាយការណ៍​កាលពី​ថ្ងៃទី​២៩​ធ្នូ ២០១៧​ថា ពិធីមង្គលការ​ជាមួយ​ស្ត្រី​ដល់​ទៅ​៣​នាក់​នេះ បាន​ទាក់ទាញ​ហ្វូងមនុស្ស​ដ៏​ច្រើន​មក​ចោមរោម​មើល​។​

​អ៊ូ​ហ្គ​ង់​ដា ដែលមាន​ជន​មូស្លីម​ភាគតិច គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​កាន់សាសនា​គ្រិស្ដ​ភាគច្រើន​លើសលប់ ដែល​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ពហុពន្ធ​ភាព​។​

​កូនកំលោះ ដែលជា​អ្នកលក់​អាហារ​នៅ​ទីក្រុង​កាំ​ប៉ា​ឡា ឈ្មោះ សេ​ម៉ាន់​ដា (Ssemanda) បាន​និយាយថា គាត់​សម្រេចចិត្ត​ជ្រើសរើស​រៀបការ​ម្តង​ប្រពន្ធ ៣ ព្រោះ​គាត់​ខ្វះខាត​លុយ​ក្នុងការ​រៀបចំ​ពិធីមង្គលការ​ដាច់ដោយឡែក​ពីគ្នា​។

​លោក​សេ​ម៉ាន់​ដា និយាយថា “​ប្រពន្ធ​ខ្ញុំ​មិនចេះ​ប្រចណ្ឌ​គ្នា​ទេ​។ ពិតជា​ល្អ​ណាស់ ម្នាក់ៗ​សុទ្ធតែ​មានផ្ទះ​រៀងៗ​ខ្លួន​។ ខ្ញុំ​សន្យា​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ទំនុកបម្រុង​ដល់​ពួកនាង​”​។

​លោក សេ​ម៉ាន់​ដា បាន​រៀបការ​ម្តង​រួចហើយ​ជាមួយ​ប្រពន្ធ​ទី​១​អាយុ ៤៨​ឆ្នាំ ឈ្មោះ សាល់​ម៉ាត់ ណា​លូ​វូ​គ កាលពី ២០ ឆ្នាំមុន និង​មានកូន ៥ នាក់​៕ ដោយ៖ កញ្ញាដាលីស

សេ​ម៉ាន់​ដា រៀបការ​ប្រពន្ធ​៣​ក្នុង​ថ្ងៃ​តែមួយ​នៅ​ទីក្រុង​កាំ​ប៉ា​ឡា