បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​គោ​ស្លាប់ នៅ​ស្រុក​រលាប្អៀរ​

1106
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅបុក​គោ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់ ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​មកដល់​រសៀល​នេះ សមត្ថកិច្ច​នៅ​មិនទាន់​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ឃើញ​នៅឡើយ​ទេ​។

​ជនរងគ្រោះ​ស្លៀកខោ​ខូវប៊យ ពណ៌​ផ្ទៃមេឃ ពាក់​អាវដៃវែង​ពណ៌​ទឹកប៊ិច​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CI 2614៕ ល​