បុរស​មិន​ស្គាល់​អត្ត​ញ្ញាណ​ម្នាក់​ ដេកស្លាប់​នៅតាម​ផ្លូវ ​ក្នុង​ក្រុង​ច្បារមន​

161
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​:កំពង់ស្ពឺៈ​ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដេកស្លាប់​នៅតាម​ផ្លូវលំ​ត្រង់ចំណុច​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍នេះ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

បើតាម​សម្តី​ស្ត្រី​ឈ្មោះ​ម៉ាន់ អេង អាយុ​៦៤​ឆ្នាំ ​រស់នៅ​ភូមិ​សំពៅ​ សង្កាត់​ច្បារមន​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ដែល​ដេកស្លាប់​នេះ​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​គេ​ប្រទះឃើញ​ដើរទៅ​ដើម​មក​និង​សំុនំ​ចំណី​អ្នកភូមិ​ហូប​រយៈពេល​ពីរថ្ងៃ​មកហើយ​។​គាត់​បន្តថា​ ជនរងគ្រោះ​មាន​សម្បុ​រសណ្តែកបាយ​ កម្ពស់​១.៥០​ម៉ែត្រ​ស្លៀក​ខៅ​ខ្លី​​គ្មាន​អាវ ​មក​ដេកស្លាប់​នៅ​ចំណុច​ខាងលើ​។​

មន្ត្រីនគរបាល​ជំនាញ​បាន​និយាយថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ ទើប​បណ្តាល​ឲ្យ​ដេកស្លាប់​តែម្តងទៅ​ មិនមាន​ពាក់​ព័​ន្ធឋ​ករណី​ឃាត់​កម្ម​នោះទេ​។​
​មន្ត្រីនគរបាល​អំពាវនាវ​រក​ក្រុមគ្រួសារ ​បងប្អូន​ណា​ដែ​លបាត់​សមាជិក​ក្នុង​គ្រួសារ​សូម​មក​ពិនិត្យមើល​ភិនភាគ​ដូចខាងលើ​។សព​ជនរងគ្រោះ​បានយកទៅ​ត​ម្ក​ល់​ទុក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​៕​Ha