បុរស​មើល​វីដេអូ​សិច​ច្រើន​អាចធ្វើឱ្យ​ខួរក្បាល​ស្វិត​បាន​

2020

​យោងទៅតាម​សេចក្តីរាយការណ៍ មួយ​របស់ Daily Mail បានឱ្យដឹងថា ការមើល​វីដេអូ​សិច​ច្រើន​អាច​បណ្តាល ឱ្យ​ស្វិត​ខួរក្បាល​បាន​។​
​ ​
​តាម​ការសិក្សា​ដ៏​តូច​មួយ ដែល មាន​ការថត MRI នោះបាន​រកឃើញថា បុរស​ដែល​មើល​វីដេអូ​សិច​ភាគច្រើន គឺ ធ្វើឱ្យ​តំបន់​ខួរក្បាល Grey Matter មិន សូវ​មាន​ច្រើន​ដូច​បុរស​ដែល​មើល​តិច បំផុត​ឡើយ​។​
​ ​
​គេ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​តិចតួច​ទៅ​មធ្យម​មួយ​រវាង​ចំនួន​ម៉ោង នៃ​ការមើល​វីដេអូ​សិច​ក្នុង​មួយ​សប្តាហ៍ និង​ការ​មិនសូវ​សកម្ម​នៅ​ផ្នែក​ជាច្រើន នៃ​ខួរក្បាល​ទើប​ធ្វើឱ្យ​ជាប់ទាក់ទង​នឹង​ការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​លើ មនុស្ស​ប្រុស​។​

​កាលណា​ចំនួន​ម៉ោង​នៃ​ការមើល​វីដេអូ សិច​កាន់តែច្រើន ចំនួន​ឬ​ទំហំ​តំបន់​ខួរ ក្បាល Grey Matter និង​ការបញ្ជូន​សញ្ញា របស់​ខួរក្បាល​កាន់តែ​តិច​។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ធំ​មួយ​នៃ​ការសិក្សា​នេះ គឺថា អ្នក​មិនអាច​ប្រាប់​បាន​ថា អ្វី​ទៅជា​មូល ហេតុ និង​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ ទេ ។ មនុស្ស​អាច​យល់ថា បុរស​ដែល មាន​ភាព​ខ្សោយ ឬ​តំបន់​មួយ​ជាច្រើន នៃ​ខួរក្បាល​មិនសូវមាន​សកម្ម​ជាម​នុស្ស ដែល​ចូលចិត្ត​មើល​វីដេអូ​សិច​ទៅវិញ ដែរ​។​
​ ​
​សរុបមក​ការសិក្សា​នេះ​មិនបាន ផ្តល់​អំណះអំណាង​ច្បាស់លាស់​ថា ការ មើល​វីដេអូ​សិច​អាចធ្វើឱ្យ​ខួរក្បាល​ស្វិត ឡើយ ប៉ុន្តែ​ជា​ចំណុច​ដែល​យើង​គួរតែ កត់សម្គាល់​ដែរ ៕ ដោយៈ health.com.kh​