បុរស​ម៉ាឡេស៊ី​អាយុ​៤១​ឆ្នាំ​យកប្រពន្ធ​ទី​៣ ជា​ក្មេងស្រី​ថៃ​អាយុ​១១​ឆ្នាំ​

1048
ចែករម្លែក
  • 85
    Shares

​របាយការណ៍​អំពី​ការរៀប​ការ​រវាង​ក្មេងស្រី​អាយុ​១១​ឆ្នាំ​និង​បុរស​ម្នាក់​អាយុ​បង​នាង​ដល់​ទៅ​៣០​ឆ្នាំ បាន​បង្ក​កំហឹង​នៅ​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​៣០​មិថុនា និង​នាំអោយ​​មាន​ការជជែក​ពិភាក្សា​អំពី​អាពាហ៍ពិពាហ៍​ក្រោម​អាយុ​កំណត់​នៅក្នុង​ប្រទេស​ដែលមាន​អ្នក​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​នេះ​។​

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជាក់ថា​ពិត​ជាមាន​អាពាហ៍ពិពាហ៍​បែប​ប​នេះ​មែន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍ តែ​បាន​បន្ថែមថា​មិនមាន​កំណត់ហេតុ​នៅ​​តុលាការ​ឬ​ការិយាល័យ​សាសនា​តំបន់​ថា​មានការ​អនុញ្ញាត​អោយមាន​អាពាហ៍ពិពាហ៍​នេះ​ទេ​។​

​បើ​មិន​ការអនុញ្ញាត​ជា​លាយ​លក្ខ​អក្សរ​ពី​តុលាការ​សាសនា នោះ​អាពាហ៍ពិពាហ៍​នេះ​នឹងមិន​ស្របច្បាប់​ទេ​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ក្រសួង​កិច្ចការនារី គ្រួសារ​និង​ការអភិវឌ្ឍន៍​សហគម​ន៍ បាន​និយាយថា​” ក្រសួង​ពិនិត្យ​តាមដាន​មើល​អាពាហ៍ពិពាហ៍​ក្រោម​អាយុ​កំណត់​​ដោយ​ហ្មត់ចត់​…​ក្រសួង​ចង់​ពិភាក្សា​និង​សហការ​ជាមួយ​ក្រុមប្រឹក្សា​សាសនា​ដើម្បី​ពិនិត្យមើល​និង​រឹតបន្តឹង​ច្បាប់ ដើម្បី​លុបបំបាត់​អាពាហ៍ពិពាហ៍​ក្រោម​អាយុ​កំណត់​”​។​

​ក្មេងស្រី​ដែល​គេ​ជឿថា​ជា​ជនជាតិ​ថៃ បាន​រៀបការ​ជាមួយ​បុរស​វ័យ​៤១​ឆ្នាំ ដែលមាន​ប្រពន្ធ​២​រួចហើយ​និង​មានកូន​៦​នាក់​អាយុ​៥​ទៅ​១៦​ឆ្នាំ​។​

​នៅ​ម៉ាឡេស៊ី អាយុ​គ្រប់ការ​ស្របច្បាប់​ទាប​បំផុត​គឺ​១៨​ឆ្នាំ តែ​ក្មេងស្រី​អាច​រៀបការ​នៅ​អាយុ​១៦​ឆ្នាំ​បើ​មានការ​អនុញ្ញាត​ពី​មន្ត្រី​ប្រចាំ​រដ្ឋ​របស់គេ​៕​ដោយ​៖​វាសនា​