បុរស​ម្នាក់​ខឹង​ចិត្ត​មាន​ជំងឺ​ប្រចាំកាយ​សម្រេចចិត្ត​ចងក​សម្លាប់​នៅ​ស្រុក​សំរោង​ទង​

409
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​បុរស​ម្នាក់​បាន​យក​ក្រមា​ចងក​សម្លាប់ខ្លួន​ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​នៅ​ចំណុច​ភូមិ​ក្បាល​ត្រឡាច​ ឃុំ​ខ្ទុំ​ក្រាំង ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ កាលពី​យប់​ថ្ងៃទី២៨ ខែកុម្ភ​: ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ បុរស​ឈ្មោះ​គ្រីប​ចំរើន​អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ។

​បើតាម​សម្តី​ស្ត្រី​ឈ្មោះ ឆុំ សម្បត្តិ អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ត្រឡាច ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​បាន​និយាយថា ​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ទៅ​ងូតទឹក​នៅ​ខាង​ក្រោយ​ផ្ទះ។ ​លុះ​គាត់​ចូលមក​ដល់​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ប្ដី​របស់គាត់ យក​ក្រ​ម៉ា​ពណ៌​ក្រហម​លា​យស ចង​ជាប់​នឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន​កម្ពស់២.៥០​ម៉ែត្រ​ចងករ​ស្លាប់បាត់​។ ​ស្ត្រី​ដដែល​បន្តថា ​ប្តី​របស់គាត់​បាន​ប៉ុនប៉ង​ចងក​សម្លាប់ខ្លួន​ជា​ច្រើនដង​រួចមកហើយ ​ប៉ុន្តែ​បាន​ពួកគាត់​ឃើញ​ជួយ​ទាន់ពេល​។​

​ក្រោយពី​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បាន​ពិនិត្យ​ និងទទួលស្គាល់​ពី​ក្រុមគ្រួសារ​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយ​ចងក ខ្លួនឯង​ពិតប្រាកដ​មែន​រួច​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/​