បុរស​ម្នាក់​ខ្ចី​រថយន្ត​បងថ្លៃ​អត់​បាន​វាយ​ទាំង​ម្ចាស់​និង​វាយបំផ្លាញ​រថយន្ត​ទៀត​

452

(​ឧ​ត្ត​រ​មានជ័យ​)៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​គោក​មន បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​បាន​ភ្លាមៗ ពាក់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ភូមិ​គោក​សង្កើច ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​ជនបង្ក​ឈ្មោះ សុឃុំ សុ​ភ័​ណ្ឌ ហៅ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល បាន​វាយ​ទ្វារ​កញ្ចក់​រថយន្ត​ផ្នែក​ខាងឆ្វេង​បែក និង​វាយ​បងថ្លៃ​ឲ្យ​រងរបួស​បបូរមាត់​ស្រាល​។​ចំណែក​ជនរងគ្រោះ ឈ្មោះ ធិ​ន ធឿ​ត ហៅ​ថុ​ន ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គោក​សង្កើច ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ប្រភព​ដដែល​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​នៅផ្ទះ​របស់ខ្លួន​។​រីឯ​ជនសង្ស័យ​ត្រូវជា​ប្អូនថ្លៃ​នោះ​មិនដឹង​ផឹកស៊ី​មកពីណា​នោះទេ បានមក​រករឿង​បងថ្លៃ​ដែល​នៅ ភូមិ​ផ្សេងគ្នា ។ សមត្ថកិច្ច បាន​បន្តទៀតថា ជនសង្ស័យ​ប្រហែលជា​បែក​ថ្នាំ បាន​ផឹកស្រា​ស្រវឹង ហើយ​សុំ​សោ​រថយន្ត​បងថ្លៃ​បើក ប៉ុន្តែ​បងថ្លៃ​មិន​ឲ្យ ។ នៅពេលនោះ​ជនសង្ស័យ​ក៏​ខឹង បាន​យក​ដំបង​ឈើ​វាយ​ទៅលើ​កញ្ចក់​រថយន្ត ហើយ​បាន​វាយ​ទៅលើ​បងថ្លៃ​ថែមទៀត បណ្តាល​ឲ្យ​រងរបួស​។​

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ៖​ហូ​សាន់

ឃាត់ខ្លទន​បុរស​ម្នាក់​ខ្ចី​រថយន្ត​បងថ្លៃ​អត់​បាន​វាយ​ទាំង​ម្ចាស់(រូប៖វ៉េបសាយ)