បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​ជាង​២០​ឆ្នាំ នៅ​ស្រុក​ថ្ពង​

829
ចែករម្លែក
  • 20
    Shares

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ​ជាង​២០​ឆ្នាំ មើល​មិនជា​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​លើ​ដើ​ស្តៅ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង​ខេ ត្ត​កំពង់ស្ពឺ​។ ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ថ្ពង​បានឱ្យដឹងថា អត្តឃាត​ជន​ឈ្មោះ ឡឹង លី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង​។ ជា​មនុស្ស​មាន​ជំងឺ​ឫសដូងបាត​ធ្ងន់ធ្ងរ ព្យាបាល​មិនជា​ជាង​២០​ឆ្នាំ​មកហើយ​។ ប្រភព​បាន​បន្តថា ជនរងគ្រោះ​​ចងក​នឹង​ខ្សែ​អង្រឹង​សំប៉ែត ពណ៌​ខៀវ ជាប់​មែក​ជំ​ពាម​ដើម​ស្តៅ កំពស់​៣​ម៉ែត្រ ក្រោយ​ផ្ទះ​ចម្ងាយ​៧០​ម៉ែត្រ​។​

​ក្រុមគ្រួសារ​បានបញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ឪពុក​របស់ខ្លួន​ចេះតែ​ពោលថា គាត់​មិន​ចង់​រស់នៅ​យូរ​ទេ កុំ​ឲ្យ​ពិបាក​កូនចៅ អស់​លុយកាក់​ច្រើន ហើយ​ចេះតែ​ទៅ​អង្គុយ​ក្រោម​ដើម​ស្តៅ​នេះ​រហូត លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ បាត់​ឪពុក​ក៏​ទៅរក​មើល​ដើម​ស្តៅ ឃើញ​ចងក​ស្លាប់បាត់​តែម្តង​។​

​ក្រោយពី​ពិនិត្យ​សព​មិនមាន​ស្លាកស្នាម​អ្វី​ផ្សេងទៀត​ទេ ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

#