បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ នៅ​បង្កាន់ដៃ​ដែក​មាត់ទន្លេ​

269
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ស្ថិតនៅ​ក្នុងភូមិ​២ ក្រុម​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​ សាកសព​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ តែបើតាម​សម្តី​សមត្ថកិច្ច​ថា​ជា​ជន​ជាតិចិន វ័យ​ប្រហែល​៥០​ឆ្នាំ​ជាង​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្អូនប្រុស​២​នាក់​បាន​ឲ្យ​ដឹងថា ​មុនដំបូង​ពួកគាត់​បានមក​អង្គុយ​លេង​នៅ​មាត់ទន្លេ​ មួយសន្ទុះ​ធំ​ក៏​ងើប​ទៅ​នោម​ ហើយក៏​មើលឃើញ​សាកសព​ចងក​សម្លាប់ខ្លួន​ដោយ​ខ្សែពួរ​មិនដឹង​ចង​តាំងពី​ពេលណា​មក​ទេ។ ពេលនោះ​ប្អូនប្រុស​ទាំ​២​នាក់​បាន​រត់​ទៅប្រាប់​ស​ម​ត្ថ​កិច្ចចុះ​មកដល់​កន្លែងកើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រត់​ហាត់ប្រាណ​ឈរ​មើល​ព្រោងព្រាត ​ហើយ​ម្នាក់ៗ​សណ្ឋាន​ថា​ជា​ជន​ជាតិចិន​។​

ប្អូនប្រុស​ទាំងពី​បាន​បន្តទៀតថា ​តាំងពី​ព្រលប់​មក​ម៉្លេះ​បានឃើញ​ជនរងគ្រោះ​ជិះម៉ូតូកង់​បី​មាន​កាន់​ខ្សែពួរ​នៅ​នឹង​ដៃ​ចុះ​ពីលើ​កង់​បី​មិន​ឲ្យ​លុយ​គេ​ទៀត។ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៏​ឃើញ​ចងក​បែប​នេះ​ទៅ​។​

​សមត្ថកិច្ច​មូលដ្ឋានបាន​ទាក់​ទង​ទៅ​ជំនាញ​ខាង​កោសល​វិច័យមក​ពិនិត្យ​នៅពេល​ព្រឹក ទោះជា​យ៉ាងណា​យើង​មិនទាន់​ដឹងថា​តើការករណីចងក​សម្លាប់ខ្លួន​ខា​ង​លើ​ជា​អត្តឃាត ឬ​ជា​ឃាតកម្ម​នោះទេ​៕​B/Ha

#