បុរស​ម្នាក់​ចងក​ស​មា្ល​ប់​ខ្លួន​នៅលើផ្ទះ​ដោយសារ​ជំងឺ​ស​សៃ​ប្រសាទ​

1237
ចែករម្លែក
សព​អត្តឃាត​ជន (​រូប​៖ គ្រញូង​)​

បាត់ដំបង​៖ បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ​ព្យាបាល​មិនជា​(​ស​សៃ​ប្រសាទ​) បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​នៅលើ​ធ្នឹម​ផ្ទះ​របស់ខ្លួន​ឡើង​រឹង​មិនដឹង​ជា​ស្លាប់​តាំងពី​ម៉ោង​ប៉ុន្មាន​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ទើប​មាន​គេ​ប្រទះឃើញ​នៅ​ចំណុច​ក្រុមទី​១ ភូមិ​ដួង​មា ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។​

​លោក​ខែម សុភ័ក្ត្រ​មន្ត្រីនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ឈ្មោះ សូត្រ ធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា មូល​ហេតុដែល​អត្តឃាត​ជន​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន ដោយសារ​ជននេះ​មាន​ជំងឺ​ប្រចាំកាយ​ព្យាបាល​មិនជា​(​រោគ​សរសៃប្រសាទ​)​។​

ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ គ្រញូង​

​រូប​ថ​តៈ សព​អត្តឃាត​ជន (​រូប​៖ គ្រញូង​)​