បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយ​ប្រពន្ធ​ទាក់ទង​ស្នេហ៍​ប្រុស​ថ្មី

1275
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​)៖​បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​រហូត​ស្លាប់​ក្រោយពេល​ដឹងថា​ប្រពន្ធ​របស់ខ្លួន​លួចលាក់​ទំនាក់ទំនង​ស្នេហ៍​តាម​ទូ​ស័ព្ទ​ជាមួយនិង​ប្រុស​ផ្សេង​ជាច្រើន​ដង​។​ហេតុការណ៍​កើតឡើង​នៅ​នៅក្នុង​បន្ទុប់​ជួល​ហាង​(​អា​ម៉ី​ម៉ាស្សា​)​ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍ​ន៏​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ល្ងាច ថ្ងៃទី​៥ ខែសីហា​ឆ្នាំ​២០១៧​។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា​ជន​អត្តឃាត​មាន ឈ្មោះ ឃឺ​ម តា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ប្រពន្ធ ឈ្មោះ ម៉ន ភា​រ៉ុំ ។​អ្នក​ទាំងពីរ​នាក់​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ជន​នោះបាន​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ប្រវែង​២​ម៉ែ​ត្រចង​.​ក​នឹង​ធ្នឹម​ក្នុង​បន្ទប់ដេក​បណ្តាល​ឲ្យ​ស្លាប់​ដែលមាន​កម្ពស់​ជាង​២​ម៉ែត្រ​។​បន្ទាប់ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​ត្រួតពិនិត្យ​រួច​បានប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ហូ​សាន់​

​បុរស​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​ដោយ​ប្រពន្ធ​ទាក់ទង​ស្នេហ៍​ប្រុស​ថ្មី (រូប៖វ៉េបសាយ)