បុរស​ម្នាក់​ចេញពី​ស៊ីការ​ស្រវឹង​ជិះ​ម៉ូតូ​បុក​ដើម​ស្វាយ​ស្លាប់​

1309

(​បាត់ដំបង​)៖​បុរស​ម្នាក់​បាន​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​ដោយ​ជិះ​ម៉ូតូ​ចេញពី​ស៊ីការ​គេ​ទាំង​ស្រវឹង​ទៅបុក​ដើម​ស្វាយ​​មួយ​ដើម​បណ្តាល​ឳ្យ​បាក់ក បែកក្បាល​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុម​៣​ភូមិ​កន្ទួត​ឃុំ​សំឡូត​ស្រុក​សំឡូត​។​

​លោក​កោ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បាន​ឳ្យ​ដឹងថា​សព​ជនរងគ្រោះ​ឈ្មោះ​តេ ភិរម្យ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​បឹង​ប្រ​វ៉ឹ​ក​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល​។​
​លោក​អធិការ​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​ការស្លាប់​គឺ​មុនពេល​កើតហេតុ​បុ​រ​នេះ​បាន​ជិះ​ម៉ូតូ​ហុងដា​C 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1s7587 ចេញពី​ស៊ីការ​គេ​ហើយ​ធ្វើដំណើរ​ទៅផ្ទះ​វិញ​។​

ពេលមកដល់​ចំណុច​​កើតហេតុ​ស្រាប់តែ​បុរស​នោះបាន​រេ​ចង្កូត​ទៅបុក​នឹង​ដើម​ស្វាយ​មួយ​ដើម​បណ្ដាល​ឳ្យ​បែកក្បាល​និង​បាក់ក​ស្លាប់​នៅនឹងកន្លែង​តែម្តង ។​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឳ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​ម៉ូតូ​ក៏​ប្រគល់ជូន​ក្រុមគ្រួសារ​គេ​យកទៅ​ជួសជុល​វិញ​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​ជនរងគ្រោះ ម៉ូតូ​និង​សព


​ ​ ​ ​