បុរស​ម្នាក់​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ជាមួយ​ម៉ូតូ​សមត្ថកិច្ច​សន្និដ្ឋានថា​ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​

458
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​កម្មករ​ជៀ​ជ័រកៅស៊ូ​ប្រទេះ​ឃើញ​សាកសព​ឆេះ​យ៉ាង​អាណោចអាធម៌​ក្នុង​ភ្នក់ភ្លើង​ជាមួយ​ម៉ូត​មួយគ្រឿង​ឆេះ​គ្មាន​សល់​នៅក្នុង​ចម្ការកៅស៊ូ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ដូន​ប៉ុក​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​មន្ត្រីនគរបាល​បានឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ថា​សាកសព​ដែល​កម្មករ​ប្រទះឃើញ​ក្នុង​ភ្នក់ភ្លើង​នោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​៖​ឈ្មោះ​ខុម​សិទ្ធ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​មន្ត្រីនគរបាល​រូប​នោះបាន​បន្តថា​តាម​បញ្ជាក់​ពី​ជីដូន​សាកសព បាន​បំភ្លឺថា​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ឈ្មោះ​ខុម​សិទ្ធ​បាន​សុំ​លុយ​ចំនួន​២.០០០​រៀល​ដើម្បី​ទៅ​កាប់​អុស​នៅក្នុង​ចម្ការកៅស៊ូ​។​

​បន្ទាប់មក​ជិះ​ម៉ូតូ​ចេញទៅ​ដោយមាន​កាំបិតផ្គាក់​មួយ​ទៅជា​មួយ​ក៏​ចេញពីផ្ទះ​តែម្នាក់ឯង​ហើយ​ដល់ពេល​រសៀល​កម្មករ​ជៀ​ជ័រ​បាន​ប្រទះឃើញ​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឆេះ​ស្លាប់​ក្បែ​ម៉ូតូ​១​គ្រឿង​(​ឆេះ​ខ្លោច​មើល​មិន​ស្គាល់​)​រួច​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​។​បន្ទាប់ពី​ទទួលដំណឹង​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ហ៊ុំ​ម​ព័ទ្ធ​កន្លែងកើតហេតុ​និង​ស្រាវជ្រាវ​រក​សាច់ញ្ញាតិ​និង​អត្តសញ្ញាណ​សាកសព​។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​កម្លាំង​ជំនាញ​បានធ្វើការ​ហ៊ុំ​ម​ព័ទ្ធ​កន្លែងកើតហេតុ​បើក​ការស្រាវជ្រាវ​និង​ពិ​និត្យនៅ​កន្លែងកើតហេតុ​បាន​បន្សល់ទុក​នៅ​ស្រា​បៀរ​កម្ពុជា​ចំនួន​៣​កំប៉ុង​ប្រអប់​ស្នោ​ចំនួន​១​។​ក្រៅពីនេះ​គ្មានអ្វី​កត់សំគាល់​ទេ​។​

ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សាកសព​ឱ្យដឹងថា​ករណីនេះ​ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​។​បច្ចុប្បន្ននេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​លើ​ករណី​ខាងលើនេះ​៕S/