បុរស​ម្នាក់​ជិះលើដំបូល​ឡាន​ឈ្នួល របូតដៃធ្លាក់ស្លាប់​នៅ​ផ្លូវជាតិ​លេខ​៣

1659
ចែករម្លែក
  • 768
    Shares

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ធ្លាក់​ពីលើ​រថយន្តឈ្នួល​ដែល​កំពុង​ជិះ​ហើយ​បោក​នឹង​ថ្នល់​កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃអាទិត្យ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៣​ភូមិ​អង្គ​តា​គៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះដែលធ្លាក់ពីលើដំបូលឡានបណ្តាលឲ្យស្លាប់(រូបថតសម្បត្តិ)

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​។​បុរស​នេះ​មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ​។​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស៊ី​ជម្ពូ​ស្លៀកខោ​ខៅ​ប៊​យ​ជើង​ត្រឹម​ជង្គង់​។​

​បើតាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា​ដំបូង​គេ​ឃើញ​រថយន្ត​តួ​រី​ស​ជា​រថយន្តឈ្នួល​មួយគ្រឿង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​ទឹករលក​ផង​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​អង្គុយ​នៅលើ​ដំបូល​រថយន្ត​ធ្លាក់មកលើ​ថ្នល់​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​ស្លាប់​នៅ​កន្លែង​តែម្តង​។​ចំណែក​រថយន្ត​មិនដឹងថា​មាន​មនុស្ស​ធ្លាក់​ទេ​ក៏​បន្តដំណើរ​ទៅ​បាត់​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យក​សព​ជនរងគ្រោះ ទៅ​តម្កល់ទុក​នៅ​វត្ត​រងចាំ​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕​មន

#