បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ស្លាប់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​ដោយ​៖​កញ្ញា​រស្មី​

819
ចែករម្លែក

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​ជិះ​ម៉ូតូ​លឿន ចំណែក​ភាគី​ម្ខាង​ទៀត​លើក​ម៉ូតូ​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ ចំណុច​អតីត​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​កិច្ច​បានឱ្យដឹងថា​៖​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E 3644 ។​
​អ្នកឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ វេ​ង ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច ពេល​ដល់​ចំណុចកើតហេតុ​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ដួល​ទាំង​២​នាក់​តែម្តង ។ មូលហេតុ​ដោយ​ជនរងគ្រោះ​មិនបាន​ពាក់​មួយ​សុវត្ថិភាព ក៏បាន​រងរបួស​ធ្ងន់​ធ្ង​រ​ហូរឈាម​ស្រោច​ក្បាល ហើយ​ត្រូវ ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​រថយន្ត​ជួយសង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ដាច់​ខ្យ​លើ​ស្លាប់ ចំណែក​ភាគី​ម្ខាង​ទៀត​របួសស្រាល​ក៏​លើក​ម៉ូតូ​គេចខ្លួនបាត់ ៕