យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​ដួល ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ចំក្បាល​ស្លាប់​

872
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​យុវជន​ម្នា​ក់បាន​បែកក្បាល​ខ្ទេច​មុខ​មើល​លែង​ស្គាល់​បន្ទាប់​បើក​ម៉ូតូ​ចុះ​ពីលើ​ស្ពាន​ហើយ​​ដួល​ដោយ​ខ្លួនឯង​។​ចៃដន្យ​រថយន្ត​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​កិន​ក្បាល​ស្លាប់ ភ្លាមៗ​កាលពី​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខាងលិច​គល់ស្ពាន​៥​មករា មុខ​សាលា​តិច​ណូ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

បុរសរងគ្រោះនៅលើឡានពេទ្យ

​ជនរងគ្រោះឈ្មោះធៀម ធារ៉ា អាយុ២១ឆ្នាំ មានស្រុកកំណើតឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមេការជាងសំណង់ ។ជិះម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX 7156 ។​ចំណែក​រថយន្ត​ដែល​កិន​​ជា​ប្រភេទ​ឡាន​​២៤​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 3B 7920 ។​គេ​ឃាត់​បាន​ព្រូ​ម្នាក់​។​ចំណែក​អ្នកបើក​គេចខ្លួនបាត់​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​បុរស​ជា​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចុះ​ពីលើ​ស្ពាន​៥​មករា​។​ពេល​ដល់​កន្លែងកើតហេតុ​បាន​ដួល​ម៉ូតូ​។​ភ្លាមនោះ​រថយន្ត​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់បាន​កិន​ចំក្បាល​ខ្ទេច​មើលមុខ​ឡើង​លែង​ស្គាល់ ស្លាប់​ភ្លាមៗ​។​

​ចំណែក​វត្ថុតាង​ទាំងពី​និង​ព្រូ​ដែល​ឃាត់ខ្លួន​បាន​យកទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ចាត់ការ​តាម​នីតិវិធី ៕​មន​

រថយន្តដែលកិនបុរសជិះម៉ូតូដួល

 

ម៉ូតូជនរងគ្រោះ

#